ព័ត៌មានទាន់ហេតុការណ៍៖

តួកគីបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីពីរគ្រឿង នៅខេត្ត​ Idlib​ក្រោយប្រកាសសង្គ្រាម

ចែករំលែក៖

សារព័ត៌មាន​ SANA ​របស់ស៊ីរី នៅថ្ងៃទី​១ខែមីនា បានផ្សាយថា យន្តហោះចម្បាំងពីរគ្រឿងរបស់ស៊ីរី ត្រូវកម្លាំងទាហានតួកគីបាញ់ទម្លាក់នៅក្នុងខេត្ត​ Idlibភាគខាងជើងស៊ីរី​។ ការបាញ់ប្រហារខាងលើ ក្រោយពេលតួកគីបើកការវាយប្រហារ សម្លាប់ទាហានស៊ីរី ១១នាក់និងរបួសជាច្រើនកាលពីចុងខែកុម្ភៈបន្ទាប់ពីប្រកាសសង្គ្រាម។
ប៉ុន្តែរដ្ឋាភិបាលស៊ីរីបានច្រានចោលព័ត៌មានថា​តួកគីបាញ់ទម្លាក់យន្តហោះចម្បាំងពីរគញរឿង ។ ជាមួយគ្នានេះដែរ សារព័ត៌​មានស៊ីរី បានផ្សាយថា កម្លាំងទាហានស៊ីរីបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកមួយគ្រឿងរបស់តួកគី​ ដែលបានហោះហើរនៅតំបន់​ Saraqeb ​ ក្នុងខេត្ត​Idlib ​។
ការប្រឈមមុខតានតឹង រវាងតួកគីនិងស៊ីរី​កើឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពី ទាហានស៊ីរី បាញ់ប្រហារសម្លាប់ទាហានតួកគី​៣៣នាក់និងរបួសជិត​៤០ នាក់ ។ នៅពេលនោះប្រធានាធិបតីតួកគីកោះប្រជុំជាបន្ទាន មន្ត្រីយោធា ហើយ បានប្រកាសសង្គ្រាម។
នៅមុនការវាយប្រហារ ប្រធានាធិបតីតួគី ក៏បានទូរស័ព្ទ ទៅកាន់អគ្គលេខាធិការអង្គការណាតូ​ស្តីពី សកម្មភាពយោធាខាងលើ ដោយតួកគីក៏ជាសមាជិកមួយរូប​របស់ណាតូផងដែរ​។ បើទោះបីណាតូមិនគាំទ្រ​ តែសម្ព័ន្ធយោធានេះ ក៏មិនមាន​សកម្មភាព រារាំងការវាយប្រហារនោះដែរ ៕ដោយ៖រីណា


ចែករំលែក៖