ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង អ្នកលេងរត់អស់ បានមាន់៤ក្បាល

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ សហការ ជាមួយផ្នែកអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប ទីតាំងជល់មាន់ មួយ កន្លែងស្ថិត នៅ ភូមិព្រៃទា សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពី វេលាម៉ោង ១៦និង០០នាទី រសៀល ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២០ ។ 

សមត្ថកិច្ចបានឲ្យដឹងថា៖ ដោយមានប្រជាពលរដ្ឋល្អរាយការណ៍សម្ងាត់ថាមានក្រុមអ្នកញៀនល្បែងស៊ីសងប្រភេទប្រជល់មាន់ទេីបលោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃ អធិការដ្ឋាននគរបាល ខណ្ឌ ពោធិ៍សែនជ័យ បញ្ជាអោយកម្លាំងចុះទៅបង្ក្រាបទីតាំងខាងលេីភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ការ បង្ក្រាបទីតាំងខាងលេីនេះសមត្ថកិច្ចចាប់យកមាន់ ចំនួន ៤ ក្បាល ,ជញ្ជីងថ្លឹងមាន់មួយ ។ រីឯក្រុមលេង ល្បែងរត់គេចខ្លួនបាត់ស្រមោល អស់ ។
បច្ចុប្បន្នវត្ថុតាំង ដកហូត យកមករក្សាទុក នៅ អធិការខណ្ឌពោធិ៍សែនជ័យបណ្ណោះអាសន្ន ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖