ខេត្តពោធិ៍សាត់៖ បន្ទាប់ពីគេហទំព័រ មជ្ឃមណ្ឌលព័ត៌មាន«nokorwat.nokordragon » បង្ហោះព័ត៌មានពាក់ព័ន្ធករណីហឹង្សា បាញ់សម្លាប់ក្រុមមន្រ្តីសមត្ថកិច្ច(អាវុធហត្ថ បរិស្ថាន និងជនបររទេស) ស្របពេលក្រុមមន្រ្តីកំពុងចុះបំពេញបេសសកម្ម(ល្បាត់ព្រៃ) ដែលប្រព្រិត្តឡើងពីសំណាក់ជនដៃដល់(ប្រព្រឹត្តបទល្មើសព្រៃឈើ) នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ ដែលបានកើតឡើងនៅក្នុងព្រៃ ត្រង់ចំណុច(ក្រនម) ស្ថិតក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នេះបើយោងតាមប្រភពព័ត៌នានាពីប្រជាពលរដ្ឋរួមទាំងសមត្តកិច្ចខ្លះៗផងនោះ នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នារសៀលថ្ងៃដដែលនេះដែរ លោក មឿង វាសនា មន្រ្តីបរិស្ថានដែលបានចុះសហការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធក្នុងកិប្រត្តិបត្តិការស្រាវជ្រាវផ្ទាល់ ប្រភពបំប៉ោងព័ត៌មានដោយចេតនាពីបុគ្គល់តៗគ្នា ព្រោះក្រុមសមត្ថកិច្ចទាំងអស់ខាងលើពុំមាននណាម្នាក់គ្រោះថ្នាក់នោះទេ បានជួបគ្នាចាប់ដៃគ្នាខណៈបាត់ដំណឹងមួយរយៈដែរនេះ។
ដោយឡែក ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទូរស័ព្ទមកកាន់អង្គភាព «នគរដ្រេហ្គន » នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានអៈអាងថា៖ ករណីខាងលើនោះមិនមាន ការកើតហេតុបែបនេះទេ បន្ទាប់ពីកម្លាំងបានតាមដាន និងស្រាវជ្រាវរការពិតនោះ។ លោកបន្តថា៖ សូមកុំអោយមានការភ័ន្តច្រឡំក្នុងរឿងនេះ៕ ដោយ បុិនពិន