ខេត្តព្រះសីហនុ-លោកវរសេនីយទោ ហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១មិនា២០២០នេះ នៅចំណុចជើងភ្នំក្បាលហុង ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាមនិងប្រជាការពារ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(ជល់មាន់)០១កន្លែង ដកហូតវត្ថុតាងរួមមាន៖
១.ម៉ូតូចំនួន០៦គ្រឿង
២.មាន់ជល់ចំនួន០២ក្បាល
៣.កន្រ្តកដាក់មាន់ចំនួន០៥ ។ ចំពោះ
អ្នកលេងល្បែងជល់មាន់នេះ បានរត់គេចខ្លួនចូលក្នុងព្រៃអស់ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធី ស្វែងរកម្ចាស់ម៉ូតូនិងអ្នកពាក់ពន្ធ័៕ ឆ្លាម សមុទ្រ



