ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានចិន ៦០នាក់ត្រូវបានបណ្តេញចេញពីអាមេរិក ជាការសងសឹក

ចែករំលែក៖

ទំនាក់ទំនងអាមេរិក និងចិន​ឈានដល់ដំណាក់កាលថ្មី មួយទៀត ក្រៅពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម គឺវិស័យព័ត៌មាន ​ដោយពេលនេះ អាមេរិកសងសឹកចិន​ដោយបណ្តេញអ្នកសារព័ត៌មានចិន ៦០នាក់ចេញពីអាមេរិកក្នុងពេលដែលចិនមានករណីឆ្លងរាលដាលនៃវីរុស Covid-19 អ្នកសារព័ត៌មានអាមេរិកនៅក្នុងប្រទេសចិន​ បានផ្សព្វផ្សាយព័ត៌មាន លឿនខ្វះការពិត ហើយថែមទាំងផ្សាយថា ចិនលាក់បាំង ព័ត៌មាន ថាចិនជា«ជំងឺអាស៊ី»ធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ដោយបានសម្រេចបណ្តេញអ្នកសារព័ត៌មានអាមេរិក ៣នាក់ មកពីសារព័ត៌មាន​ Wall Street Journal

នៅពេលនេះអ្នកឆ្លងរាលដាល និងអ្នកស្លាប់នៅអាមេរិក កើនឡើងខ្ពស់ដោយសារវីរុស​ Covid-19 បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋអាមេរិក ។ ជាមួយគ្នានោះអាមេរិក​ក៏បានសម្រេចបណ្តេញអ្នកសារព័ត៌មានជនជាតិចិន​មកពីស្ថាប័នព័ត៌មានចំនួន​៥ផ្សេងគ្នា រហូតដល់​៦០នាក់ ឲ្យវិលត្រឡប់ទៅប្រទេសវិញ​ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ ។

បច្ចុប្បន្នអ្នកសារព័ត៌ចិននៅលើទឹកដីអាមេរិក មានរហូតដល់ទៅ ១៦០នាក់​ ហើយអាមេរិក និងបណ្តេញចេញ​៦០នាក់ នៅសល់ត្រឹមតែ​១០០ប៉ុណ្ណោះ។ ប៉ុន្តែអាមេរិក មិនបានបញ្ជាក់ថា បណ្តេញចេញដោយសារតែមូលហេតុអ្វីនោះឡើយ។

ចំណែកចិនបណ្តេញអ្នកសារព័ត៌មាន ៣នាក់របស់​ Wall Street Journalគឺដោយសារតែអ្នកសារព័ត៌មានទាំងនោះបានចុះផ្សាយព័ត៌មាន ប្រកាន់ជាតិសាសន៍  ដោយហៅចិនថាជា «អ្នកជំងឺអាស៊ី»។ មិនតែប៉ុណ្ណោះសារព័ត៌មាន​ Wall Street Journal មិនសុំទោស តាមការចង់បានរបស់ចិន ទើប រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេច បណ្តេញចេញ។ នោះជាហេតុផលច្បាស់លាស់ក្នុងការបណ្តេញ។ ចំណែកអាមេរិកវិញ មិនបានបង្ហាញពីហេតុផលណាមួយដែលបណ្តេញអ្នកសារព័ត៌មានចិននោះឡើយ ។សកម្មភាបខាងលើរបស់អាមេរិក គឺមានចេតនា ក្នុងការសងសឹកដល់ប្រទេសចិន​ជុំវិញ អ្នកព័ត៌មាន ប្រចាំនៅប្រទេសទាំងពីរ៕ ម៉ែវ សាធី


ចែករំលែក៖