ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តជាតិ៖តើចិនមានវិធានការទប់ស្កាត់ ការឆ្លងរាលដាលបែបណា ទើបមានប្រសិទ្ធភាព ល្អបែបនេះ

ចែករំលែក៖

ក្នុងពេលដែលបណ្តាប្រទេសជុំវិញពិភពលោក មានករណីឆ្លងរាលដាលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានអ្នកស្លាប់និងឆ្លងច្រើនជាងប្រទេសចិនទៅទៀត។  ចំណែកប្រទេសចិនវិញ​ដែលមានពលរដ្ឋច្រើន បំផុតបែជាទប់ស្កាត់ការឆ្លងរាលដាល​យ៉ាងមានប្រសិទ្ធភាពបំផុត ដែលមនុស្សគ្រប់រូបស្មានមិនដល់​។

ប្រសិនបើចិនមិនចាត់វិធានការតឹងតែងទេនោះ ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមនេះ នឹងក្លាយទៅជាសោកនាដកម្មជាក់ជាមិនខានឡើយ​ ដោយចិនមានពលរដ្ឋច្រើន។​ ប៉ុន្តែការប្រើច្បាប់«អាជ្ញាសឹក» បានជួយឲ្យចិនទប់ស្កាត់​ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព​។

បច្ចុប្បន្ននៅ«សម្បុក»វីរុស Covid-19 នៅក្នុងខេត្តហូប៉ី​ អាចនិយាយបានថាគ្រប់គ្រងបាន៩០ភាគរយ​  ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងគ្រប់គ្រងបានទាំងស្រុង។​​មួយវិញទៀត ការហាមពលរដ្ឋ ឲ្យនៅក្នុងផ្ទះគឺអាចជួយទប់ស្កាត់ការឆ្លងរាលដាលវីរុស តាមរយៈការចាយលុយ ហយើយក្នុងមួយគ្រួសារ មានតែម្នាក់ប៉ុណ្ណោះដែលចាយលុយពេលទៅផ្សាយ ។

បច្ចុប្បន្នខេត្ត ហ៊ូប៉ី (លើកលែងទីក្រុងវូហាន)គ្មានអ្នកឆ្លងវីរុសCovid-19 ក្នុងរយៈពេល​២៤ម៉ោង នេះជារឿងមួយដ៏ល្អបំផុត ដែលពិភពលោកគួតែរៀនសូត្រតាម។ ជាមួយគ្នានេះចិនក៏បានបញ្ជូនក្រុមជំនាញទៅជួយដល់ប្រទេសជិតខាងក្នុងនោះមានអ៊ីរ៉ង់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងវីរុស​។

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី​៦ខែមីនា​ថា ក្នុងរយៈពេល​២៤ម៉ោង​ នៅក្នុងខេត្តហូប៉ី​លើកលែងតែទីក្រុងវូហាន មិនមានករណីឆ្លងវីរុសថ្មីម្នាក់ណាឡើយ។​នេះគឺជារឿងដ៏ល្អបំផុត សម្រាប់ពលរដ្ឋនៅក្នុងខេត្ត​នេះ ។

ដោយឡែក កាលពីថ្ងៃទី​៥ខែមីនា នៅទីក្រុងវូហានមានករណីឆ្លងថ្មីតែ​១២៦នាក់ប៉ុណ្ណោះ ក្នុងរយៈពេល​២៤ម៉ោង។ ចំណែកនៅទូទាំងប្រទេសចិនវិញ​មានអ្នកឆ្លងតែ​១៧នាក់ប៉ុណ្ណោះ សរុបអ្នកឆ្លងនៅចិន មាន​១៤៣នាក់​ និងស្លាប់ ៣១នាក់តែប៉ុណ្ណោះ​។

នៅក្នុងប្រទេសចិន មានអ្នកឆ្លង និងស្លាប់ថយចុះ ដោយសារតែចិន​ចាត់វិធានការតឹងតែងបំផុត  ដោយខេត្តហូប៉ីទាំងមូលពលរដ្ឋដល់ទៅ​៥៨លាននាក់ ត្រូវកាត់ផ្តាច ទាំងស្រុង ពីខេត្តក្រុងផ្សេងៗទៀត។

ពលរដ្ឋត្រូវបានហាមប្រាមចេញក្រៅផ្ទះ  ដោយក្នុងមួយគ្រួសារមានសិទ្ធិចេញក្រៅតែម្នាក់ប៉ុណ្ណោះ​ ហើយចេញបានតែ​៣លើកក្នុងមួយថ្ងៃ​ដើម្បីទិញសម្ភារៈស្បៀងអាហានចាំបាច់។អ្នកដែលចេញទៅផ្សារ គឺត្រូវ នៅឆ្ងាយពីគ្នាយ៉ាងតិច​១,៥ម៉ែត្រ មិនថាអ្នកស្គាល់ ឬមិនស្គល់នោះឡើយ​។រថយន្តត្រូវបានហាមបើកបរនៅតាមដងផ្លូវនានា លើកលែងតែរថយន្តសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ​។

ចំណែកឱសថស្ថាននានា គឺត្រូវតែគត់ឈ្មោះ អ្នកទិញ​ ទីតាំង កន្លែងរស់នៅ​ ហើយទិញថ្នាំអ្វី ក្អកឬក្តៅរងារ … ដើម្បីងាយស្រួលក្នុងការតាមដានទប់ស្កាត់។ ដោយអនុម័តច្បាប់តឹងតែងទាំងនោះហើយបានជាចិនអាចទប់ស្កាត់ ការឆ្លងរាលដាល​វីរុសផ្លូវដង្ហើមថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត ។

បច្ចុប្បន្នអ្នកឆ្លងនៅក្នុងប្រទេសចិន គិត​​ក្នុងរយៈពេល​២៤ម៉ោង មានតិចជាង ទាំងប្រទេសកូរ៉េខាងត្បូង ទៀតផង។ អ្នកឆ្លងនៅកូរ៉េខាងត្បូង គឺឈរលំដាប់ទី​១ ហើយនាពេលនេះ។មន្ត្រីកូរ៉េខាងត្បូង​បានបញ្ជាក់ថា​​ ជំងឺ​ COVID-19 ករណីឆ្លងថ្មី​​មានចំនួន​៥១៨នាក់ នៅថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឲ្យចំនួន​អ្នកជំងឺ​សរុប​កើនឡើង ៦ ២៨៤នាក់ ។ 

ប្រភព​ស៊ីនហួ​បានផ្សាយ​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ថា គិត​មកត្រឹម​ពាក់កណ្តាលយប់ ពេលវេលា​នៅក្នុងតំបន់ ចំនួនអ្នកជំងឺ​នៅកូរ៉េខាងត្បូង​បានកើនឡើង​ដល់ ៦ ២៨៤នាក់ គឺកើនឡើងករណីថ្មី​ចំនួន​៥១៨នាក់ ក្នុងរយៈពេល​២៤​​ម៉ោង ។ អ្នកស្លាប់​ថ្មី​ចំនួន​៧នាក់​បន្ថែមទៀត ធ្វើឲ្យកើនឡើង​៤៣នាក់ ដែលស្លាប់ដោយសារជំងឺCOVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ 

មជ្ឈមណ្ឌល​បង្ការ និងគ្រប់គ្រងជំងឺ​កូរ៉េខាងត្បូង​(KCDC)​បានធ្វើបច្ចុប្បន្នភាព​ទិន្នន័យ​ចំនួន​២ដង​ ក្នុងមួយថ្ងៃ គឺនៅម៉ោង​១០ព្រឹក និងនៅម៉ោង​៥រសៀល ម៉ោងនៅក្នុងតំបន់ ។ 

ជំងឺ​នេះ​បានឆ្លងយ៉ាងឆាប់រហ័ស​នៅកូរ៉េខាងត្បូង​ ជាពិសេស​អំឡុងរយៈពេល​១៦ថ្ងៃចុងក្រោយនេះ ។ ជំងឺ COVID-19 ចាប់ផ្តើមឆ្លងរាតត្បាត​ឆាប់រហ័ស​ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឲ្យប្រទេស​នេះ​ចេញព្រមាន​អាសន្ន​កម្រិត​ពណ៌ក្រហម ដែលជាកម្រិតអាសន្ន​ខ្ពស់បំផុត។

ចំនួនអ្នកឆ្លងជំងឺនេះ​នៅក្នុងទីក្រុង Daegu ចម្ងាយប្រហែល​៣០០​គីឡូម៉ែត្រ​​ភាគអាគ្នេយ៍​ទីក្រុងសេអ៊ូល និងនៅជុំវិញខេត្ត North Gyeongsangនោះ​បានកើនឡើង​ ៤ ៦៩៣នាក់ ស្មើប្រហែល​៩០ភាគរយ​​​អ្នកជំងឺ​ទាំងអស់នៅក្នុងប្រទេសនេះ។

ទីក្រុង Daegu បានក្លាយជាចំណុចកណ្តាល នៃការរីករាលដាលវីរុស COVID-19 ។ នៅទីនេះមានឆ្លងច្រើនជាងគេបំផុត ។ ទីក្រុងមួយនេះរបស់កូរ៉េខាងត្បូង មានប្រជាជនរស់នៅប្រហែល ២,៥ លាននាក់។ រដ្ឋាភិបាលបានកំណត់ថា ជាទីក្រុង Daegu ស្ថិតនៅក្នុង “តំបន់ដែលត្រូវថែទាំជាពិសេស” ។

សម្បុក ​​និងជាប្រភពចម្លងជំងឺ COVID-19 ត្រូវបានរកឃើញ​នៅ​ក្នុងព្រះវិហារ​សាសនា​តូច​មួយ​ក្នុង​ទីក្រុង Daegu នោះគឺព្រះវិហារ Sincheonji

តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ រហូតមក កូរ៉េខាងត្បូង​បានធ្វើតេស្តិ៍​​លើមនុស្សជាង ១៦០ ០០០​នាក់ ដែលក្នុងនោះ ១៣៦ ៦២៤នាក់ រកឃើញអវិជ្ជមាន​ជំងឺ COVID-19 ហើយមនុស្ស​ចំនួន ២១ ៨៣២នាក់ កំពុងស្ថិតក្រោម​ការតាមដាន​ ។ 

អ្នកជំងឺ​២០នាក់​បន្ថែមទៀត​បានការអនុញ្ញាត​ឲ្យចាកចេញពី​ទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ។ អ្នកជំងឺនៅប្រទេសនេះ​បានចាកចេញពីមន្ទីរពេទ្យ​សរុប​១០៨នាក់ ៕ម៉ែវ សាធី


ចែករំលែក៖