ព័ត៌មានទាន់ហេតុការណ៍៖

Dominic Thiem មានមោទនភាពក្រោយទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់ Australian Open 2020

ចែករំលែក៖

កីឡាករ Dominic Thiem ត្រូវបាន អ្នក​គាំទ្រ និង​អ្នកវិភាគកីឡា​បាន​ចោមរោម​សរសើរ​ដោយសារតែកីឡាកររូបនេះទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការ​ប្រកួត​ពាន​រង្វាន់ Australian Open 2020 ចំពោះ​ពាក្យ​សម្ដី​ដ៏ឈ្លាសវៃ​របស់គេ​ក្រោយ​ប្រកួត​ចាញ់កីឡាករ​ចំណាត់ថ្នាក់​លេខ២ពិភពលោក Novak Djokovic ។

ក្រោយប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាករ​ Dominic Thiem បាននិយាយថា“យើង​ទាំងអស់គ្នា​សុទ្ធតែបានឃើញហើយ តាំងពី​មុន​ពេលប្រកួត​ ពេល​កំពុង​ប្រកួត អ្វីដែលយើង​កំពុងធ្វើ មានរឿងជាច្រើនក្នុងជីវិត​របស់យើងដែលសំខាន់​ជាង​ការ​ប្រកួត​នេះ​ឆ្ងាយណាស់។ ប្រទេស​ដ៏ស្រស់ស្អាតនេះ​បាន និង​កំពុង​តែ​ឆ្លងកាត់នូវ​ពេល​វេលាដ៏លំបាក។

កីឡាកររូបនេះបានបន្តថា “ការ​ប្រកួត​ Australian Open បាន​ជួយ​ឱ្យ​យើង​ឈប់គិត​ពីពេល​វេលា​លំបាក​នេះ​មួយ​រយៈ ប៉ុន្តែខ្ញុំនៅ​តែ​សង្ឃឹម​ថា​ប្រទេសអូស្ត្រាលី ប្រជាជន និងជីវិតសត្វ​ទាំងឡាយ​​ដែល​បាន​រងគ្រោះ​នៅទីនេះ នឹង​បាន​រឹងមាំ​ឡើង​វិញ​ឆាប់ៗ ។ យើង​សង្ឃឹមថា​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ដ៏អាក្រក់​បែបនេះ​ នឹង​មិន​កើត​មាន​ម្ដងទៀត​នោះទេ ។ ខ្ញុំ​ទទួលបានការគាំទ្រដ៏ធំធេង​ក្នុងអំឡុងពេល ២សប្ដាហ៍​កន្លង​មកនេះ​ សូមអរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​មក​ទស្សនាដល់ទីលានប្រកួត​នេះ។ នេះ​ជាព្រឹត្តិការណ៍​ប្រកួត​មួយ​ក្នុងចំណោម​ការ​ប្រកួត​កីឡា​ដែលធំបំផុត​ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​មក​ដល់​ទី​នេះ​ ហើយ​ខ្ញុំទន្ទឹង​រង់ចាំ​​ការ​មក​ដល់​នៃការប្រកួត​ឆ្នាំក្រោយ​”។

Dominic Thiem បានបន្តទៀតថា “អ្នក​ និង​កីឡាក​រ ២រូប​ផ្សេងទៀត​បាន​រុញ​ច្រាន​ការ​ប្រកួតវាយកូនបាល់​ផ្នែកបុរស​ឱ្យ​ឡើង​ដល់​កម្រិត​មួយ​ថ្មីហើយ​ខ្ញុំ​មានមោទនភាព និងរីករាយណាស់​ដែល​អាច​ចូលរួម​ប្រកួត​ក្នុងសម័យកាលនេះ​។ ខ្ញុំ​មានអារម្មណ៍​ថាអន់ចិត្ត​បន្តិចបន្តួច​ក្នុងការ​ប្រកួត​ថ្ងៃនេះប៉ុន្តែខ្ញុំ​សង្ឃឹមថា​អាចឆ្លងកាត់អារម្មណ៍​មួយនេះ និង​អាច​មាន​ឱកាស​សងសឹក​វិញបាន”។

ពាក្យសម្ដីទាំងនេះ បានធ្វើឱ្យ Thiem ទទួលបានការកោតសរសើរ​ជាច្រើនពីសំណាក់អ្នកគាំទ្រ​ ដូចដែលបាន​ឮ និងជាពិសេសអ្នកវិភាគកីឡាវាយតឺន្នីសភាគច្រើនបានបង្ហាញពីអារម្មណ៍ រំភើបនឹងកោតសរសើរពីទឹកចិត្តជាអ្នកកីឡា ៕ដោយ៖ ភារៈ


ចែករំលែក៖