ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេសហាម​កីឡាករ​ចាប់​ដៃ​គ្នា​មុន​ការ​ប្រកួតព្រោះបារម្ភពីវីរុសកូរ៉ូណា

ចែករំលែក៖

ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League បាន​ផ្អាក​ឲ្យ​កីឡាករ​​និង​មន្ត្រី​​អាជ្ញាកណ្ដាល​ធ្វើ​ការ​ចាប់​ដៃ​ស្វាគមន៍​គ្នា​​មុន​ការ​ប្រកួត ព្រោះ​តែ​​បារម្ភ​ពី​វីរុស​កូរ៉ូណា ដែលរីករាលដាល់ដល់ប្រទេសប្រមាណ៧០រហូតមកដល់ពេលនេះ។

​ប្រធាន​របស់សហព័ន្ធក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស បាន​ចេញ​សេចក្តីប្រកាស​ថា វប្បធម៌​​ចាប់​ដៃ​ស្វាគមន៍​គ្នា​មុន​ការ​ប្រកួត​នឹង​មិន​​ធ្វើ​ទៀត​ឡើយ​​ចាប់​ផ្ដើម​ពី​សប្ដាហ៍​នេះ​រហូត​ដល់​​សេចក្ដី​ជូនដំណឹង​បន្ថែម។ទំនៀមទម្លាប់​ក្រុម​ម្ចាស់​ផ្ទះ​ដើរ​ស្វាគមន៍​ក្រុម​ភ្ញៀវ​នឹង​បន្ត​ធ្វើ​ដូច​រាល់​ដង គ្រាន់​តែ​ផ្អាក​មិន​ឲ្យ​ចាប់​ដៃ​គ្នា។

សូមបញ្ជាក់ថា កាល​ពី​សប្ដាហ៍​មុនលោក Steve Bruce អ្នក​ចាត់​ការ​របស់ Newcastle បាន​​ឲ្យ​កីឡាករ​ក្រុម​របស់​លោក​បញ្ឈប់​ការ​ចាប់​ដៃ​គ្នា​នៅ​ពេល​ព្រឹក រាល់​ពេល​ទៅ​ហាត់។ ជាមួយគ្នានេះក្លិប Southampton ក៏​បាន​ប្រកាស​ឲ្យ​កីឡាករ​ខ្លួន​ឈប់​ស៊ីញ៉េឬ​ថត Selfie ជាមួយ​គ្នា​គាំទ្រផងដែរ៕ ដោយ៖ភារៈ


ចែករំលែក៖