ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Inter Milan បរិច្ចាគ១០ម៉ឺនអឺរ៉ូ ជួយ​ដល់​ការស្រាវជ្រាវប្រឆាំងមេរោគកូរ៉ូណា

ចែករំលែក៖

ក្លិប Inter Milan បានសម្រេបរិច្ចាគប្រាក់ទឹកប្រាក់ចំនួន១០ម៉ឺនអឺរ៉ូដល់​ការិយាល័យ​វេទ្យសាស្ត្រ ផ្នែក​ជីវសាស្ត្រ និង​ការ​ព្យាបាល​រោគ នៅ​មន្ទីរពេទ្យ Sacco Hospital ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាថ្មី ឬ Covid-19។

ជាការ​កត់សម្គាល់ ការប្រកាស​បរិច្ចាគប្រាក់របស់ក្លិប Inter Milan នេះគឺបន្ទាប់ពីការរីករាលយ៉ាងខ្លាំងនូវមេរោគកូរ៉ូណាថ្មី ក្នុងប្រទេសអ៊ីតាលីបានធ្វើឲ្យមានការ​ផ្អាកគ្រប់សកម្មភាព បូក​រួមទាំងសកម្មភាពកីឡាបាល់ទាត់ដែលលីកក្នុងស្រុកនៅប្រទេសអ៊ីតាលី ត្រូវផ្អាក​ ឬត្រូវប្រកួត​ដោយបិទទ្វារផងដែរ ដោយមិនឲ្យមានអ្នក​គាំទ្រ​ចូលទស្សនាផ្ទាល់ រហូត​ដល់ថ្ងៃទី៣ ខែមេសាខាងមុខ ៕ដោយ៖ ភារៈ


ចែករំលែក៖