សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថសៀមរាបបានធ្វើការចាប់ខ្លួនបុរស ជនជាតិវៀតណាមម្នាក់តាមអំណាចសាលដីការបស់តុលាការក្នុងបទ ចោទប្រទូសកេរ៍ភេទ។
ក្រោយពីរងបណ្ដឹងរយះពេលជាងពីរឆ្នាំមកហើយ តែគ្មានចំណាត់ការ ។ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០២០នៅ ភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ។ជនសង្ស័យ មានឈ្មោះឡេ សឹងឡាំ កើតឆ្នាំ១៩៦៨កើត នៅប្រទេសវៀតណាម ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៩៥ ជ/២០២០ ចុះថ្ងៃទី០៣ខែមីនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកថាន់ ឃុន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបង្ហាញថាជនខាងលើត្រូវចោទពីបទប្រទូស្តកេរខ្មាសប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក កាលអំឡុងខែឧសភា ឆ្នាំ២០១៧ ។ ដីកាបង្ហាញទៀតថាបង្គាប់ឲ្យលោកប្រធាន ពន្ធនាគារ ខេត្តសៀមរាប ទទួលឃុំខ្លួនជនជាប់ចោទតាមដីកាបង្គាប់ឲ្យ នាំខ្លួននេះ ។ជុំវិញការចាប់ខ្លួនបុរសជនជាតិវៀតណាមខាងលើនេះ លោក ហុក ប៊ុនធឿន ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ ជនសង្ស័យបាននាំខ្លួនទៅផឹកស៊ី រហូតដល់យប់ជ្រៅដោយផ្ញើម៉ូតូនៅផ្ទះរបស់ខ្លួន ។ លុះពេលត្រឡប់មកវិញដោយខ្លួនជាប់យកឡានទៅទុកផ្ទះបងក៏ឲ្យជនសង្ស័យទៅយកម៉ូតូ ពីប្រពន្ធ ។ ក្នុងគ្រាដែលប្រពន្ធខ្លួន ( ស្ត្រី រងគ្រោះ ) ចេញបើកទ្វារដើម្បី ឲ្យជននេះយកម៉ូតូជនសង្ស័យក៏ចាប់ប្រពន្ធរបស់ខ្លួនផ្តួលទៅលើគ្រែ អោប ថើបហើយធ្វើសកម្មភាពរំលោភ ។ តែដោយនាងរើ និងស្រែកឲ្យ គេជួយស្របពេលខ្លួនទៅជិតដល់ទើបជននេះលែងវិញ (មិនបាន សម្រេច ) ភ្លាមៗនោះនាងមិនហ៊ានប្រាប់ទេព្រោះខ្លាចផ្ទុះហឹង្សា លុះថ្ងៃទី១៤ ខែឧសភា ទើបនាងប្រាប់រឿងហើយក៏ដាក់ពាក្យបណ្តឹងតែម្តង ។
បុរសជាប្តីឲ្យដឹងទៀតថាប្រពន្ធរបស់ខ្លួនមានឈ្មោះ ហេង ស្រីពៅ កើតឆ្នាំ ១៩៨០ រស់នៅភូមិតាវៀនសង្កាត់សាលាកំរើកផ្ទះកើតហេតុ ។ ក្រោយពេលដាក់ពាក្យប្តឹងសមត្ថកិច្ចក៏បានហៅទៅសម្រួលដោយជនសង្ស័យសុំសង ពីរលានរៀលហើយខាងលោកមិនព្រមដោយសុំឲ្យ អនុវត្តតាមច្បាប់ ។ តែដោយមានការអន្តរាគមន៍ជនសង្ស័យមិនត្រូវបានទ ទួលទោសនោះឡើយ គឺពន្យារពេលរហូតមក ។លុះ អំឡុងឆ្នាំ ២០១៩ រូបលោកបានប្តឹងទៅតុលាការហើយនៅព្រឹកថ្ងៃទី៦ ខែមីនា នេះទើប កម្លាំងប៉េអិមចាប់ខ្លួនជនខាងលើ តា អំណាចដីកាឲ្យនាំខ្លួនតែម្តង ។ លោក ហុក ប៊ុនធឿន បញ្ជាក់ថាក្នុងដំណើររឿងនេះរូបលោកសុំឲ្យស្ថាប័នតុលាការអនុវត្តទៅតាមនីតិវិធីព្រោះជនសង្ស័យរូបនេះមានការ អន្តរាគមន៍ច្រើនណាស់ ៕ ដោយ៖ប៊ុនរិទ្ធី