នៅក្នុងសន្នីសីទ កាសែត របស់ប្រធានាធិបតីដូណាលត្រាំ កាលពីសប្តាហ៍កន្លងមក អ្នកដែលចូលរួម ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ–១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាល ដល់ថ្នាក់ដឹកនាំអាមេរិក ដូចជាប្រទេសអ៊ីរ៉ង់។
សន្និសីទ CPAC ត្រូវបានធ្វើឡើងនៅឯសាល National Harbor ក្នុងរដ្ឋ Maryland ស្ថិតនៅភាគខាងត្បូង នៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយ មន្ទីរពេទ្យ New Jersey hospital គឺជាអ្នកធ្វើតេស្ដលើមនុស្សម្នាក់ខាងលើ ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងបងា្ករជំងឺឆ្លងអាមេរិក CDC ទទួលស្គាល់ថា ការធ្វើតេស្ដបង្ហាញថា មនុស្សម្នាក់នេះមានផ្ទុក COVID-19។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការព្យាបាល នៅក្នុងរដ្ឋ New Jersey ក្រោមវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
បច្ចុប្បន្នអាមេរិកមានអ្នកស្លាប់ថ្មីបន្ថែមទៀតនៅអាមេរិក ធ្វើឲ្យចំនួនអ្នកស្លាប់ដោយ វីរុសកូវីដ–១៩ បានកើនឡើងដល់ទៅ ។ រដ្ឋជាងពាក់កណ្តាលនៅអាមេរិក គឺមានករណីឆ្លងវីរុស ផ្លូវដង្ហើម។ ការឆ្លងរាលដាល់ នៅគ្រប់រដ្ឋនឹងបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់៕