ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រសាសន៍លើក Facebook ផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ថា៖ បាល់ទាត់មិត្តភាព រវាង ក្រុមអាស៊ាន Vs ក្រុមឥន្ទ្រីយ៍វ័យចំណាស់។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

សម្តេចបន្តថា៖ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ដែលជាការបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ជាបុព្វលក្ខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖