ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមន៍បាល់ទាត់អ៊ីតាលីមានគម្រោងលុប ចោល​ការ​ប្រកួតបាល់ទាត់ដែលនៅសល់​​រដូវ​កាល​នេះ

ចែករំលែក៖

ប្រធាន​សមាគម​បាល់ទាត់​អ៊ីតាលី​ លោក​ Damiano Tommasi បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​លុប​ចោល​ការ​ប្រកួត​បាល់ទាត់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។

លោក​ Damiano Tommasi ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​ Twitter របស់​ខ្លួន​ថា ” បញ្ឈប់​បាល់ទាត់​លីគ​ទៅ ចង់​បាន​អី​ទៀត! សុខភាព​ជា​ចម្បង “​។

មក​ទល់​នឹង​ពេល​នេះ​ រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​បាន​បិទ​ក្រុង​មិន​តិច​ជាង​ ១០​ទេ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ជំងឺ​នេះ​ ដោយ​មិន​តម្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ឬចូល​ទៅ​ទី​ក្រុង​ទាំង​នោះ​ឡើយ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អ៊ីតាលី​មួយ​ចំនួន​។

គួរ​បញ្ជាក់​ថា​ នា​ពេល​ថ្មីៗ​នេះ​ ករណី​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​កើន​ឡើង​រហូត​ ទៅ​ដល់​ ៥០៦១​ករណី​ និង​មាន​អ្នក​ស្លាប់​ដល់​ទៅ​ ២៣៣នាក់​នៅ​ក្នុង​ប្រទេស​នេះ​ផ្ទាល់​៕ដោយ៖ភារៈ


ចែករំលែក៖