ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាកឆ្លងមេរោគកូរ៉ូណា

ចែករំលែក៖

ខ្សែការពារវ័យ២១ឆ្នាំ Joel Kabongo កំពុងនៅដាច់ដោយឡែកពីគេ រួមជាមួយគ្រូជំនួយ Martin Retov ខណៈក្រុម Lyngby ក៏មានកីឡាករ៣នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដែរ រួមមានខ្សែបម្រើMartin Ornskov, ខ្សែការពារស្លាបស្ដាំ Kasper Jorgensen និងខ្សែការពារស្លាបឆ្វេង Patrick da Silva

ក្លិបល្បីដាណឺម៉ាក Brondby បានដាក់មនុស្ស១៣នាក់ឱ្យនៅដាច់ដោយឡែក ដោយក្នុងនោះមានកីឡាកររបស់ពួកគេម្នាក់និងគ្រូជំនួយម្នាក់ផង បន្ទាប់ពីពួកគេបានជួបជាមួយលោក Thomas Kahlenberg អតីតខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក ដែលត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណាចេញលទ្ធកផលវិជ្ជមាន នាយកផ្នែកទំនាក់ទំនងរបស់ក្លិប Brondbyលោក Christian Schultz និយាយថាលោក Kahlenberg វ័យ៣៦ឆ្នាំបានឆ្លងមេរោគកូរ៉ូណាក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់សប្ដាហ៍មុន ហើយលោកបានមកទស្សនាការប្រកួតរវាង Brondby និង Lyngbyកាលពីថ្ងៃអាទិត្យ។

ដោយឡែក អតីតខ្សែបម្រើ Liverpool លោក Christian Poulsenដែលបច្ចុប្បន្នជាគ្រូជំនួយនៅ Ajax ក៏ត្រូវបានដាក់ឱ្យនៅដោយឡែក១៤ថ្ងៃដែរ ក្រោយជួបលោក Kahlenberg មកទល់ពេលនេះមានមនុស្សជាង៩ម៉ឺននាក់បានឆ្លងមេរោគកូរ៉ូណា ក្នុង៨៨ប្រទេសផ្សេងគ្នា៕ ដោយ៖ភារៈ


ចែករំលែក៖