ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យអន្តរជាតិថ្មីមួយនឹងបើកនៅកណ្តាលភ្នំពេញចុងខែនេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលមានបញ្ហាសុខភាព ឬត្រូវការពិនិត្យសុខភាពឲ្យបានជាក់លាក់ លែងបារម្ភពីការធ្វើដំណើរទៅកាន់ប្រទេសជិតខាងឬទៅសិង្ហបុរីទៀតហើយ នោះក៏ដោយសារមន្ទីរពេទ្យអន្តរជាតិថ្មីមួយ  ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) នឹងបើកដំណើរការនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិរបស់មន្ទីរពេទ្យ The Prestige Hospital បានមានប្រសាសន៍ថា “សេវាកម្មនិងស្តង់ដារដែលយើងនាំមកកម្ពុជាសុទ្ធតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ” ។

មន្ទីរពេទ្យ The Prestige Hospital ស្ថិតនៅខាងត្បូងផ្សារកាប់គោ (ក្បែរវិមានឯករាជ្យ) ត្រូវបានបង្កើតឡើងក្នុងបំណងចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនិងសុខមាលភាពរបស់ពលរដ្ឋកម្ពុជា និងដើម្បីជួយសម្រួលដល់បងប្អូនដែលមានបញ្ហាសុខភាពហើយត្រូវការសេវាពេទ្យលំដាប់ស្តង់ដារខ្ពស់ ដោយពុំចាំបាច់ចំណាយថវិការច្រើននិងពេលវេលាយូរដូចការធ្វើដំណើរទៅកាន់ប្រទេសថៃឬសិង្ហបុរីទៀតឡើយ។

មន្ទីរពេទ្យ The Prestige Hospital គ្រប់គ្រងដោយអ្នកដឹកនាំកំពូលផ្នែកថែទាំសុខភាពអន្តរជាតិមកពីសិង្ហបុរី និងរួមគ្នាជាមួយអ្នកជំនាញនិងវេជ្ជបណ្ឌិតជាច្រើនមកពី សិង្ហបុរី បារាំង និងអាមេរិក ៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលជំងឺគ្រប់ប្រភេទ សូមទំនាក់ទំនងមក៖ អគារលេខ ១៦ & ១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់គោ វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ឬទូរសព្ទ៖ 023 266 999; 067 68 95 68

New Intl. Hospital in Phnom Penh to Open Later This Month

The Cambodian people who are experiencing health problems or are in need of world class professional medical care, no longer need to worry about traveling to neighboring countries for medical treatment.

With international standard of medical care and hospitality, The Prestige Hospital, will open on March 28, 2020.

Dr. Tay Christopher, CEO of The Prestige Hospital said that the services and standards being brought to Cambodia “will be the international and Singapore approach of healthcare delivered by the best doctors and nursing professionals using the latest equipment and technology available to us.”

The Prestige Hospital, located in the south of Kab Ko Market (near Independence Monument), was established to contribute to the improvement of the healthcare sector as well as the welfare of the Cambodian people.

The Prestige Hospital is an alternative that can ease the inconvenience and unnecessary spending of money and time travelling overseas to neighboring countries such as Thailand and Singapore seeking these international and high quality of medical care.

The Hospital is led by one of the top international healthcare leaders from Singapore, and is joined by highly qualified specialists and doctors from Singapore, France, and the United States.

For more information, please visit or contact us at: Building 16 & 18, St. 21 (South of Kab Ko Market, near Independence Monument) Tonle Bassac Commune, Chamkarmorn District, Phnom Penh; or Tel: 023 266 999; 067 68 95 68.៕ ដោយ៖ពុយ គា


ចែករំលែក៖