ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការឃោសនាបោះឆ្នោត នៅអាមេរិក ត្រូវផ្អាកដោយសារ កូវីដ-១៩

ចែករំលែក៖

រាល់សកម្មភាពសាធារណៈនៅអាមេរិក ត្រូវបានកាត់បន្ថយ ដោយពលរដ្ឋអាមេរិក មិនហ៊ានទៅកាន់ទីប្រជុំជនឬចូលរួម​កម្មវិធីដែលមានមនុស្ស ច្រើន ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម មិនទាន់មានថ្នាំព្យាបាល​។

ជាមួយគ្នានេះ អតីតប្រធានាធិបតីអាមេរិក លោក​ Joe Biden និងលោកVermont Bernie Sanders បានសម្រេចផ្អាកយុទ្ធនាការឃោសនាបោះឆ្នោត​​ដោយសារតែការរាលដាលនៃវីរុសផ្លូវដង្ហើមកើនឡើងខ្ពស់នៅថ្ងៃទី​១១ខែមីនានេះ។

ការប្រកួតប្រជែងផ្នែកនយោបាយត្រូវបានផ្អាកដោយផ្តោតសំខាន់ទៅលើសុខភាពរបស់ពលរដ្ឋជាសំខាន់។ ​ការឃោសនាបោះឆ្នោត នៅក្នុងរដ្ឋចំនួន៦ទៀតត្រូវបានផ្អា​ក នៅថ្ងៃទី១០ ខែមីនា(ពេលវេលាអាមេរិក)។ រដ្ឋសំខាន់បំផុតសម្រាប់បេក្ខភាពទាំងពីរ គឺនៅក្នុងរដ្ឋ​ Michigan គឺអាចកំណត់ដំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយ​ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនាថ្ងៃទី​៣ ខែវិច្ឆិកា​។

គណកម្មការរៀបចំការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា ​ការឃោសនាបោះឆ្នោតនៅរដ្ឋ Arizona ត្រូវបានផ្អាកដោយសារតែ ពលរដ្ឋ​មិនបានចូលរួម​ច្រើនខ្លាំង ជំងឺឆ្លងផ្លូវដង្ហើម។

តាមការស្ទងមតិ អនុប្រធានាធិបតីអាមេរិក លោក Joe Biden ​នាំមុខ ដោយមានសំឡេងគាំទ្រខ្ពស់ជាង  លោក Bernie Sanders ។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវសម្រេច នៅក្នុងការបោះឆ្នោតចុងក្រោយរបស់បក្សប្រជាធិបតេយ្យ ថាតើបេក្ខភាពណាមួយនឹងត្រូវដំណាងសម្រាប់ការបោះឆ្នោត នាពេលខាងមុខ​៕ ម៉ែវ សាធី


ចែករំលែក៖