ខេត្តស្វាយរៀង ៖ ផ្ទះឈើប្រក់សង្ក័ សីមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុងខណះដែលប្អូនស្រីម្ចាស់ ផ្ទះដាំបបរហើយមានការធ្វេសប្រហេ សបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ ង៥និង៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបា នអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមា នឈ្មោះពេជ សារេន ភេទស្រី មុខរបរកសិករអាយុ៤០ឆ្នាំ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ ទទឹង៤ម៉ែត្រគុណនិងបណ្ដោយ៦ម៉ែត្រសង់អំពីឈើ ដំបូល និងជញ្ជាំងសង្ក័សី (ខូចខាត៧០%) ។
ចំពោះសម្ភារ:ខូចខាតរួមមាន៖
ចង្រ្កានហ្គាស ០១ឈុតអង្ករ ០៥តៅ សំលៀកបំពាក់និងថវិការមួយចំនួនទៀ ត ។
តាមម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹ កភ្នែកថាមុនកើតហេតុគាត់អោយប្អូ នស្រីឈ្មោះពេជ យាង ដែលមានសតិមិនគ្រប់ដាំបបរទុកហូ បពេលប្រលប់ខណះគាត់ជាប់រវល់ចេញក្រៅប្រមាណជា១៥នាទីស្រាប់តែមានកា រភ្ញាក់ផ្អើលឃើញហុយផ្សែងចេញពីក្នុងផ្ទះទើបបង្កការភ្ញាក់ដល់អ្នកភូមិនាំគ្នាជួយពន្លត់ ប៉ុន្តែអណ្ដាតភ្លើងឆេះពេញក្រមុំ ខ្លាំងពេករហូតដល់គ្រប់គ្រង ស្ថា នការណ៏លេងបានទើបឆេះរាលដាលទាំងស្រុងតែម្ដង។ យឹមសុថាន