ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែ​ការពារ Daniele Rugani របស់ Juventus ​រកឃើញមានវីរុសCovid-19

ចែករំលែក៖

អុីតាលី៖ ក្លិប Juventus ​បានបញ្ជាក់​ថា ខ្សែ​ការពារ Daniele Rugani ត្រូវបានធ្វើ​តេស្ត​វិជ្ជមាន​​មេរោគកូរ៉ូណា ឬ Covid-19 ​បាត់​ហើយ ខណៈ​ដែល​រូបគេ​ផ្ទាល់​ក៏​បាន​ថត​ជាមួយ​សមាជិក​ក្រុម​ក្រោយ​ពេល​ឈ្នះក្រុមInter Milan ​ផង​ដែរ។

​ក្លិបដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីមួយនេះបាន​បញ្ជាក់ទៀត​ថា ​អ្នក​ដែល​ធ្លាប់ជិត​ស្និទ្ធ​ជាមួយ​កីឡាករ​ Daniele Rugani ខាង​លើ​នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន ​ដើម្បី​តាមដាន ​ខណៈ​ដែល​សាមី​ខ្លួន​ផ្ទាល់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ​

ក្រោយ​ពី​ប្រកាស​នេះ​ហើយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ​ក៏​អាច​នឹង​ផ្អាក​ការ​ប្រកួត​របស់ Juventus ​ទល់​ក្រុម Lyon ​នៅ​ពាន​រង្វាន់UEFA Champions League ​ផង​ដែរ។

​ សូមបញ្ជាក់ថា អ៊ីតាលីជាប្រទេសទី២ដែលមានករណីឆ្លង​មេរោគ Covid-19 ​ខ្លាំងជាងគេបន្ទាប់ពីចិន។ ប្រទេស​នេះ ​បាន​ប្រកាស​បិទ​ការ​ចេញ​ចូល​ទៅ​ហើយ ​និង​ប្រជាជន​ទាំង​អស់​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ។ ចំណែកការប្រកួតបាល់ទាត់ទាំងអស់ត្រូវបានផ្អាករហូតដល់ដើមខែមេសាហើយប្រសិនបើនៅតែមានរីករាយដាលនៃមេរោគនេះ សហព័ន្ធបាល់ទាត់អុីតាលីអាចនឹងផ្អាករយៈពេលយូរជាងនេះ ៕ ដោយ៖ភារៈ


ចែករំលែក៖