ខេត្តបាត់ដំបង៖ ក្នុងពិធីបុណ្យទន្លេលើកទី៦ដែលប្រារព្វធ្វើនៅខេត្តបាត់ដំបង ចាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០នេះ សមត្ថកិច្ចបានកត់សម្គាល់នាពេលកន្លងមកនៅរាល់ពេលមាន ពិធី បុណ្យឬពិធីកម្សាន្តសប្បាយម្តងៗ ក្ឬុមជនសង្ស័យតែងតែឆ្លៀតឱកាសធ្វើសកម្មភាពល្មើស ច្បាប់ពិសេសករណី(លួច-ឆក់)យកទ្រព្យសម្បត្តិក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយហើយមិនបានប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។
ម៉្យាងទៀតសមត្ថកិច្ចបានកត់ សម្គាល់ឃើញថា ក្នុងរយ:ពេលចុងក្រោយ មុខ សញ្ញាមួយចំនួនធំត្រូវបានទទួលទោសកំហុស ទៅតាមផ្លូវច្បាប់រួចហើយ និងបានចេញមក រស់ នៅក្នុងមូលដ្ឋានវិញ ហើយមុខសញ្ញាទាំងនេះ មួយចំនួនអាចនឹងបន្តសកម្មភាព របស់ខ្លួនឡើង វិញក្នុងករណីដែលមានឱកាសអំណោយផល ។
ដូច្នេះដើម្បីជាការរួមចំណែកក្នុងកិច្ចការបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅ ក្នុងពិធីបុណ្យទន្លេនាពេលខាងមុខនេះ ស្នងការនៃស្នងការដ្ឋាននគ របាលខេត្តបាត់ដំបង សូមធ្វើការបង្ហាញរូបភាព មុខសញ្ញាជាជនសង័្សយដែលធ្លាប់បានធ្វើសកម្ម ភាពល្មើសច្បាប់នាពេលកន្លងទៅ ជូនសាធារ ណ:ជនបានឃើញ ។ ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបានឃើញមនុស្សដូចមានក្នុងរូប ភាពខាងលើ និងមានកិរិយាឬហេតុផលគួរឲ្យសង័្សយដោយប្រការណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួននិង ហ៊ានផ្តល់ព័ត៌មានជាបន្ទាន់ដល់មន្រ្តីមាន សម ត្ថកិច្ចដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានតាមរយ: លេខទូរស័ព្ទ៖
HOT LINE -077 80 7777 ឬ-097 9923 777
–ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី –092 232 337
–ឧត្តមសេនីយ៍ត្រី កុយ ហៀង-012 968 526
–ឧត្តមសេនីយ៍ត្រី ចេង ឡេង-017 223 223
–វរសេនីយ៍ឯក អូន ហ្វៃ –012996 423
–វរសេនីយ៍ឯក ឆាង វណ្ណឆៃ-012 384 954
–វរសេនីយ៍ទោ ឈឿង គឹមសុង-092 935 544៕ សហការី