ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាសំដែង ច័ន្ទ រិទ្ធមេធានី ជួលម៉ូតូកង់៣ឥណ្ឌា រត់ឌុបរកកម្រៃដោះស្រាយជីវភាព

ចែករំលែក៖

ភ្នំពេញ៖ ការងារអ្វីក៏មានតំលៃដែរ អោយតែសុចរិតទៀងត្រង់ កើតឡើងដោយអំពើល្អ លើកលែងតែអ្នកមិនអោយតំលៃការងារនោះទេ ទើបងាយដើរផ្លូវខុស ខូចឥរិយាបថ ឈានដល់ប្រព្រឹត្តល្មើសច្បាប់ បង្កើតអោយមានទោសទណ្ឌដល់ខ្លួនឯងនោះ។
សូមសសើរ នឹងលើកទឹកចិត្តពី ការតស៊ូរបស់អតីតតារាសំដែង ច័ន្ទ រិទ្ធមេធានី ទោះជាលោកមានជីវភាពខ្សត់ខ្សោយ និងមានជំងឺ លំបាកបន្តិចមែន តែលោកជាបុរសម្នាក់មានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង និងក្រុមគ្រួសារ សុខចិត្តជួលម៉ូតូកង់៣ឥណ្ឌា រត់ឌុបរកកម្រៃដោះស្រាយជីវភាព ដោយមិនប្រព្រឹត្តអ្វីមិនគម្បីក្នុងសង្គមឡើយ។
នេះហើយជីវិតពិត តារាសម្តែង ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ មកជួលម៉ូតូកង់បីឥណ្ឌា រត់ប្រចាំថ្ងៃ ព្រោះហេតុផល ក្រពះ ទ្រាំទាំងក្តីអត់ធ្មត់ និងជាពលរដ្ឋល្អក្នុងសង្គម។

នៅប៉ុន្មានថ្ងៃមុននេះនាអំឡុងជិតសប្តាហ៍ទី២ ខែមីនា ឆ្នាំ ២០២០ យោងតាមរយៈហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងថា៖ “អាណិតជីវិតពិតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ។ គាត់តស៊ូដោយប្រើកម្លាំងពលកម្ម ជាមួយអ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣ឥណ្ឌា ។
តារាសម្តែង លោក ច័ន្ទរិទ្ធមេធានី ជាតារាសម្តែដ៏ល្បីក្នុងខ្ទង់ឆ្នាំ១៩៨៩មក បានថតនូវខ្សែភាពយន្តជាច្រើន ដែលលោកក្លាយទៅជាតារាល្បីនៅជំនាន់នោះ ទទួលបានការគាំទ្រពីទស្សនិកជន។
តែមួយរយៈពេលចុងក្រោយ លោនក៏បាត់មុខមួយរយៈ ហើយបងប្អូនខ្លះស្មានតែលោកទៅនៅឯបរទេស តែការពិតគឺលោកបាននិយាយថាដោយសារខ្សែភាពយន្តធ្លាក់ចុះ គ្មានអ្នកហៅថត គឺលោកសំរេចចិត្ត រកមុខរបរលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ។

កាលពីខ្ទង់ឆ្នាំជាង២០០០ មកដល់២០១៥ លោកក៏បានចូលធ្វើការនៅភោជនីយដ្ឋានមួយ នៅម្តុំបឹងត្របែក រហូតដល់ភោជនីយដ្ឋាននោះបិទ លោកក៏បានសំរេចចិត្ត ជួលម៉ូតូកង់បីរត់ជាប្រចាំថ្ងៃមកដល់សព្វថ្ងៃនេះ។ សព្វថ្ងៃលោកក៏មានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយផងដែរ។
លោកនិយាយថា៖ អ្វីៗកើតឡើងបាន ដោយសារខ្លួនយើងផ្ទាល់ ខ្លួនទីពឹងខ្លួន និងរស់ដោយសេចក្តីមិនឈ្នានីស អ្នកដទៃ សំខាន់សាងនូវអ្វីៗល្អ ទោះមាន ឬក្រគឺយើងបានសុខ៕ ដោយ៖សុខខេមរា


ចែករំលែក៖