ខេត្តកំពង់ធំ៖ មានករណីអគ្គិភ័យឆេះជន្លង់ចំបើងមួយកន្លែងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនបណ្តាលមកពីធ្វេសប្រហែស ចោលកន្ទុយភ្លើងបារី បង្កការភ្ញាក់ផ្អើលដល់លោកស្នងការនគរបាលខេត្ត ចុះទៅធ្វើអន្តរាគមន៍ផ្ទាល់ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ចំបើងឈ្មោះ ឡាយ ម៉ាប់ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ-ឃុំកើតហេតុ។
ហេតុការណ៍នេះដែរ មានការចេញទៅធ្វើអន្តរាគមន៍ដោយ
–រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើ០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុងនិង មិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថាកម្លាំងចុះអន្តរាគមន៍សរុបចំនួន៤៥នាក់ ដឹកនាំដោយឧត្តសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំផ្ទាល់ ហើយក្នុងនោះប្រជាពលរដ្ឋជួយពន្លត់ដោយប្រើប្រាស់ទឹកពាង និងទឹកអណ្តូងផងដែរ ៕ សហការី