ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តខ្លី”រសជាតិហហ្មុក” របស់ ស៊ិបស៊ីណាប៉ាន់ បង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតខ្លី”រសជាតិហហ្មុក” (The flavor of Amok) របស់ស៊ិបស៊ីណាប៉ាន់  បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០នៅកម្ពុជា។ ស្នាដៃភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពចម្រុះនៃជីវិតរស់នៅ ជំនឿ ប្រពៃណីទំនៀមទម្លាប់នេះត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអារម្មណ៍អ្នកទស្សនាបានច្រើន។

រសជាតិហហ្មុកគឺជាស្នាដៃផលិតភាពយន្តខ្នាតខ្លីរបស់អតីតនិស្សិតមួយក្រុមបញ្ចប់ការសិក្សានៅប្រទេសចិន ក្នុងនោះក៏មានវត្តមានបងប្រុសបង្កើតរបស់បុស្បា ប៉ាន់ គឺលោក ស៊ីស៊ីណាប៉ាន់ ជាអ្នកដឹកនាំផលិតនិងជាតួសម្តែងម្នាក់ក្នុងរឿង និងជាជនជាតិខ្មែរដំបូងដែលបានបញ្ចប់ការសិក្សារលើជំនាញផលិតភាពយន្តនៅសាកលវិទ្យាល័យមួយនៅទីក្រុងប៉េកាំងប្រទេសចិន។ បច្ចប្បន្នលោកគឺជាផលិតករភាពយន្តឯករាជ និងជាសមាជិកសមាគមភាពយន្តចិន និងសមាជិកសមាគមភាពយន្តខ្មែរ ម្នាក់ផងដែរភាពយន្តខ្លីខាងលើត្រូវបានថតនៅលើទឹកដីនៃតំបន់អង្គរ នៃខេត្តសៀមរាប ជាមួយក្រុមនិស្សិតជនជាតិចិន និង ជប៉ុន ដើម្បីផលិតភាពយន្តខ្លីមួយនេះក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែរ។ភាពយន្តដែលមានរយៈពេលចន្លោះពី៣០ទៅ៤៥នាទីនេះរៀបរាប់អំពីជីវិតក្មេងស្រីដែលជាប់ពាក់ព័ន្ធ​និងពិធីសាសនាមួយក្នុងតំបន់នាងរស់នៅក្នុងភាពយន្តនេះផងដែរក៏មានការបញ្ចូលនូវស្នាដៃបទភ្លេងដែលនិពន្ធដោយប្អូនស្រីលោកផ្ទាល់ គឺកញ្ញា បុស្បា ប៉ាន់ និងលេងឧបករណ៍តន្ត្រីដោយ ប្អូនប្រុសលោក គឺយុវជន ប៉ាន់ ឡូវជាមួយក្រុមតន្ត្រីករនៅរដ្ឋប៊ូស្តុនសហរដ្ឋអាមេរិក

គួរបញ្ជាក់ដែរថា ភាពយន្តខ្នាតខ្លីរឿងរសជាតិហហ្មុកនឹងធ្វើការចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃដោយការទទួលយកសំបុត្រនៅមជ្ឈមណ្ឌលបុប្ផាណាផ្ទះលេខ១២៨ផ្លូវលេខ២០០ ឬទំនាក់ទំនងលេខ 023222929។ ភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅតំបន់រោងភាពយន្តសំខាន់មួយចំនួនដូចជាថ្ងៃសៅរ៍ទី ១៤ ខែមិនា នេះនៅសាលសន្និសីទចតុមុខ វេលាម៉ោង យប់ និងថ្ងៃចន្ទីទី១៦ ខែមីនានៅវេលាម៉ោង២ និង១៥នាទីរសៀល និងថ្ងៃសៅរ៍ទី២១ ខែមីនា វេលាម៉ោង៤ និង៣នាទីនៅសណ្ឋាគារ Rosewood  ជាន់ទី៣៥៕ ដោយ វឌ្ឍនា


ចែករំលែក៖