ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីខេត្តបាត់ដំបង ២,៣០០នាក់

ចែករំលែក៖

ខេត្ត​បាត់​ដំបង​ ៖​ នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមា ជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញ មកចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ មិនា ល្ងាចថ្ងៃសៅរ៍នេះ។

ជំនួបសំណេះសំណាលថ្ងៃនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តអោយកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕


ចែករំលែក៖