ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិក្នុងគ្រួសារ បងថ្លៃពិធីការិនី សាសា ប៉ងលោតពីលើស្ពានពេទ្យលោកសង្ឃសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកលើស្ពានអាកាស ៧មករាប៉ង លោតសម្លាប់ខ្លួន ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះជួយឃាត់ទាន់
បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ យប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2556 ជាមួយកញ្ញាសាសា ត្រូវជាប្អូនថ្លៃធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ លើស្ពានអាកាស ៧មករាស្រាប់តែនារីជាបងថ្លៃបានបើកទ្វាររថយន្តបម្រុងលោតពីលើស្ពានសម្លាប់ខ្លួន។
ប៉ុន្តែនារីមានវិបត្តិរូបនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមម៉ូតូមកពីក្រោយឃើញទាន់នាំគ្នាចុះទៅជួយចាប់ទាញមកវិញក៏ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋបានលួងលោមទៅលើជនរងគ្រោះកុំអោយលោតសម្លាប់ខ្លួនបន្ទាប់មកបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតបាត់៕ជ្រោយពេជ្រ


ចែករំលែក៖