ខេត្តព្រះសីហនុ៖ មានករណី ហឹង្សាមួយកេីតរឡេីងវាងជនជាតិចិនដូចគ្នា បណ្តាលអោយបុរសម្នាក់ជាជនជាតិចិន ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១៣.០៣.២០២០ នៅចំណុចក្រុមហ៊ុនសំណង់ អគារវិស្វកម្ម ភោជនីយដ្ឋាន យ៉េហ្គាង ស្ថិតក្នុងក្រុម៨ ភូមិ០១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានប្រាប់ជាបឋមថា ជនរងគ្រោះនូវពុំទាន់ស្គាល់អត្តសញ្ញាណ និងនៅមិនទាន់ដឹងពីមូលហេតុរឿងរ៉ាវខាងលើនៅឡើយទេ។ និងបានបន្តថា ជនបង្កចំនួន០៨នាក់ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានយកទៅធ្វេីការសាកសួរតាមនីតិវិធី។
បច្ចុប្បន្នសពរបស់ជនជាតិចិនខាងលើត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តសាម៉ុយ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ