ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្រកាសដាក់បំរាមលេីជនបរទេស​មក​ពីប្រទេសចំនួន៥ មិនអោយចូលក្នុង​ប្រទេស ដេីម្បីទប់ស្កាត់ការរីករាលដាល​ COVID-19

ចែករំលែក៖

ភ្នំពេញ​ ៖​ នាពេលថ្មីៗនេះ កម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើ​ជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា​ ។ ហេតុ​ផលនេះ​ហេីយទេីបចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសសរួមមាន​ ៖​ ប្រទេស អ៊ុតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះតទៅ។

នេះបេីយោង​តាមសេចក្តីប្រកាស​របស់ក្រសួង​សុខាភិបាល​នៅថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០២០នេះ​ ដោយសំអាង​របាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកលេខ៥២ ចុះ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បាន​បង្ហាញថា នៅលើសកលលោកមានប្រទេសចំនួន ១១៧ហើយ ដែល​មានការរាតត្បាតវីរុសកូវីដ១៩។

សំអាងលេីហេតុផលដ៏ចាំបាច់ខាងលេីនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស​ ដែលមកពី
ប្រទេស អ៊ុតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយ
ត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះតទៅ។

ក្រសួងសុខាភិបាល ប្រកាសព័ត៌មាននេះដល់សាធារណជន ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងជនបរទេសទាំងអស់ ចូលរួមអនុវត្តសេចក្តីប្រកាសនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលា​ម៉ោង ០០:០០ ជាកំហិត។

សូមបញ្ជាក់ថា​ គិតត្រឹម​ព្រឹកថ្ងៃ​ទី១៤​ ខែមីនា​ ឆ្នាំ​២០២០នេះ​ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ៕​ ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖