ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមលោកលើកទី​៣បានផ្ទុះឡើងហើយ គឺសង្គ្រាមប្រឆាំង«កងទ័ពផ្លូវងងឹតកូវីដ-១៩​»

ចែករំលែក៖

 

អ្វីដែលយើងមើលមិនឃើញនិងភ្នែកចាប់មិនបាន ​ប៉ុន្តែវាអាចសម្លាប់យើងបាន​ ជាការវាយប្រហារផ្លូវងងឹត។ ផ្លូវងងិតនៅទីនេះ មិនសម្តៅទៅលើព្រាយបីសាចនោះឡើយ គឺសម្តៅ​ទៅលើមេរោគ កូវីដ-១៩។

ពិភពលោក បានឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមក្តៅ សង្គ្រាមលោកលើក ទី​១ លោកលើកទី២ សង្គ្រាម​ត្រជាក់ សង្គ្រាមសេដ្ឋកិច្ច… ។ ពេលនេះអ្នកមានអបិយជំនឿ បានលើកឡើងថាពិភពលោកកំពូងតែធ្វើសង្គ្រាមផ្លូវងងិតជាមួយពពួកបីសាច​ ដែលភ្នែកមនុស្សយើងមើលមិនឃើញឡើយ​។

ចាស់ៗ ធ្លាប់បាននិយាយថា ពួកផ្លូវងងឹតនេះ​គឺមាននៅគ្រប់ទីកន្លែង ដែលមនុស្សយើងមើលមិនឃើញឡើយ យើងអាចដើរប៉ះវា​គ្រប់ពេល វាអាចចូលមកក្នុងខ្លួនយើង សម្លាប់យើងគ្រប់ពេល​ បើយើងមិនមានការប្រុងប្រយ័ត្ននោះ​។

ប្រទេសមហអំណាចនៅជុំវិញពិភពលោក បានចំណាយប្រាក់ជាច្រើន ដើម្បីផលិតអាវុធទំនើបៗ​ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ ​ប្រព័ន្ធការពារ ដ៏រឹងមាំ​ ទប់ស្កាត់រាល់ការវាយប្រហាររបស់សត្រូវ និងអាវវាយលុកនៅគ្រប់ទិសទីជុំវិញពិភពលោក​។ អាវុធទាំងនោះ គឺអសមត្ថភាពចំពោះ​«កងទ័ពផ្លូវងងិត» កូវីដ-១៩។

សង្គ្រាមលោកលើកទី​៣នេះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សនោះឡើយ គឺជាសង្គ្រាម រវាងមនុស្ស និងពពួកបីសាច កូវីដ-១៩។ ពួកបីសាចកូវីដ-១៩ បានវាយប្រហារ នៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ឲ្យតែមនុស្សធ្វេសប្រហែស​ពួកវានឹងវាយលុកសម្លាប់យើងជាមិនខាន។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមរវាងមនុស្ស និងពពួកផ្លូវងងឹត កូវីដ-១៩ នឹងបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស ច្រើនជាងសង្គ្រាមនានាទាំងអស់ ហើយវាវាយប្រហារនៅលើភពផែនដីទាំងមូល មិនថា​ប្រទេសមហាអំណាចឬប្រទេសក្រីក្រនោះឡើយ។

មកទល់ពេលនេះ ប្រទេសមហាអំណាច ដែលមានជំនាញខាងស្រាវជ្រាវផលិតឱសថ ក៏មិនទាន់រកឃើញអាវុធ(ថ្នាំព្យាបាល) ដើម្បីកម្ចាត់ ពពួកផ្លូវងងឹតនេះនៅឡើយទេ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាពេលវេលាអាក្រក់បំផុតរបស់មនុស្សជាតិ ​ដោយមិនមានអ្នកណាជួយអ្នកណាបានឡើយ គឺមានតែជួយខ្លួនឯងតែប៉ុណ្ណោះ​ ។ ប្រទេសនិមួយ ពិសេសគឺអាមេរិក និងអឺរ៉ុប បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រកាសបិទព្រំដែន​ បិទការហោះហើរ ចេញចូលទាំងអស់​។​

តាមការវិភាគប្រើសិនបើ មនុស្សយើងមិនអាចយកឈ្នះក្នុងសង្គ្រាមផ្លូវងងឹតក្នុងពេលឆាប់នោះទេសេដ្ឋកិច្ច ពិភពលោកនឹងជួបវិបត្តិជាមិនខាន។ មនុស្សជាតិនឹងខាតបង់ទ្រព្យសម្បតិមហាសាល​នៅក្នុងសង្គ្រាម នេះ។

គិតដល់ ថ្ងៃទី​១៤ ខែមីនា នៅលើពិភពលោកទាំងមូលមាន មនុស្ស ត្រូវពពួកបីសាចកូវីដ-១៩ ចូលក្នុងខ្លួន កើនឡើងដល់ទៅ​១៤៥.​​៣៤១នាក់ហើយ​​ និងបានសម្លាប់មនុស្សកើនឡើងដល់ទៅ​៥៤១៦នាក់​។ នៅប្រទេសអ៊ីតាលី  មានករណីឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់​២៥០នាក់ក្នុងមួយថ្ងៃ​។​ ជាមួយគ្នានេះប្រទេសមហាអំណាចជុំវិញពិភពលោក ប្រកាសអាសន្នទូទាំងប្រទេស។​

មកដល់ថ្ងៃទី​១៤ ខែមីនានេះ Covid-19  បានវាយលុកដល់១៣៦ប្រទេសជុំវិញពិភពលោក  ដោយមានអ្នកឆ្លងជិត​១៥០ពាន់នាក់ ក្នុងនោះមានតែ​ជាង ៧ម៉ឺននាក់ប៉ុណ្ណោះព្យាបាលជាសះស្បើយ​។ ក្នុងចំណោមអ្នកឆ្លងមានជិត៦ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់បំផុត កំពុងសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេល។

អគ្កលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ ពិភពលោកទាំងមូលរួមសមគ្គី ប្រយុទ្ធប្រឆាំងនិងវីរុសផ្លូវដង្ហើមឲ្យមានប្រសិទ្ធភាពបំផុត។ លោកបន្តទៀតថា នេះជាឧបសគ្គយ៉ាងធំរបស់ពិភពលោក ប៉ុន្តែកុំភ័យខ្លាចខ្លាំងពេក អាចជំរុញឲ្យស្ថានភាពកាន់តែអាក្រក់។ លោក​ Antonio Guterres បានបន្តទៀតថា​ពលរដ្ឋនៅលើពិភពលោក នឹងងាកទៅរកការរស់នៅដូចដើមវិញ។

ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិន បានថយចុះយ៉ាងខ្លាំង​ ដោយមានតែ​២២នាក់ឆ្លង​Covid-19តែប៉ុណ្ណោះ​និងស្លាប់តែ​៨នាក់។ ក្នុងរយៈពេលដូចគ្នានៅអ៊ីតាលីមានអ្នកឆ្លង ២៥៤៧ និងស្លាប់​២៥០នាក់​​ ធ្វើឲ្យប្រទេសអ៊ីតាលី កើនឡើងខ្ពស់បំផុត សរុបមាន​ដល់ទៅ​១៧៦៦០ នាក់ និងស្លាប់​២៥៤៧នាក់ 

បច្ចុប្បន្នអាចនិយាយបានថា​ពពួកបីសាច កុវីដ-១៩ មានអំណាចជាមនុស្ស  មានប្រៀប ដោយយកឈ្នះ​ទៅលើ​មនុស្សយើងហើយ។  ពេលនេះមនសុ្សជាតិ​បានត្រឹមតែការពារ ទប់ស្កាត់តែប៉ុណ្ណោះ មិនមានអ្វីត្រូវវាយបក​ ទៅលើ​ កូវីដ-១៩ នៅឡើយទេ ៕


ចែករំលែក៖