ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហ៊ុន សែន៖ ​សុំការយោគយល់ពីមន្ត្រីស្ថានទូត​បរទេសមួយចំនួន យើង​មិន​អាច​យក​អ្នកនៅនាវា Viking Cruise ទៅសណ្ឋាគារផ្កាយ៥នៅភ្នំពេញទេ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ នាពិធីបុណ្យ​ទន្លេ​ នៅ​ខេត្ត​បាត់​ដំបង​ថា កម្ពុជា មិនអាច​អនុវត្តតាម​លក្ខខណ្ឌសម្រាប់​អ្នកដំណើរ​លើ​នាវា Viking Cruise នៅខេត្តកំពង់ចាម ដូចករណីនាវា Westerdam នៅខេត្តព្រះសីហនុ នោះឡើយ ។ ព្រោះក្នុងនាវា Viking Cruiseនោះ មានមនុស្សដល់ទៅ៣នាក់កើត កូវីដ១៩ COVID-19 ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា​ សុំការយោគយល់ពីមន្ត្រីស្ថានទូត​បរទេសមួយចំនួន ​ដែលបានស្នើសុំយកអ្នកដំណើរនៅនាវា Viking Cruise ទៅសម្រាកនៅសណ្ឋាគារផ្កាយ​៥នៅភ្នំពេញ ។ ប៉ុន្តែកម្ពុជាមិនអាចធ្វើបានដូចតាមការស្នើសុំនោះឡើយ ព្រោះក្នុងនាវានោះមានមនុស្សដល់ទៅ៣នាក់កើត COVID-19 ដូច្នេះការអនុញ្ញាតឲ្យពួកគេដើរហើរដោយសេរី ប្រៀបដូចជាការបំផ្លាញពលរដ្ឋ​ខ្មែរ១៦លាននាក់។

គួររំលឹកថា ករណីនៅនាវា Westerdam ដដែលកម្ពុជាមានកា

ររៀបចំជាពិសេសនោះ ដោយសារតែពួកគេគ្មាន វីដ១៩COVID-19៕ សហការី


ចែករំលែក៖