អេហ្សុីប៖ ក្នុងពេលដែលបណ្តាប្រទេសជុំវិញពិភពលោក កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃរុសផ្លូវដង្ហើមថ្មី គឺគូវីដ-១៩ ប្រទេសអេសហ្ស៊ីប បែជារងការវាយប្រហារដោយ ព្យុះនិងទឹកជំនន់ បន្ថែមពីលើកូវីដ-១៩ បណ្តាលឲ្យអ្នកស្លាប់ ២១នាក់។
អេហ្ស៊ីបមានអ្នកឆ្លងកូវីដ-១៩ចំនួន ៨០នាក់ ស្លាប់២នាក់និងចេញពីមន្ទីពេទ្យជិត៣០នាក់ ។ ប៉ុន្តែពេលនេះ គ្រោះធម្មជាតិ ភ្លៀង ព្យុះផ្គរ និងរន្ទះបានវាយប្រហារទៅលើតំបន់មួយចំនួន នៃប្រទេសអេហ្ស៊ីប បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើង ចំនួន២១នាក់ ក្នុងនោះមានកុមារចំនួន៦នាក់ផងដែរ។
អាជ្ញាធរអេហ្ស៊ីប បានថ្លែងថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងលាយឡំនឹងផ្គររន្ទះ នៅតាមតំបន់ជាច្រើន នៃប្រទេសអេហ្ស៊ី រួមទាំង ទីក្រុងគែរផងដែរ។ ភ្លៀងបានធ្លាក់ខ្លាំង ចាប់តាំងពីល្ងាចថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមីនា ហើយជំន់ទឹកភ្លៀងនេះបានជន់លិចផ្លូវ និងតំបន់ជាច្រើន។
អាជ្ញាធរ បានបញ្ជាក់ថា គ្រោះធម្មជាតិនេះកំពុងជំរុញឲ្យអាជ្ញាធរផ្លូវដែក ផ្អាកសកម្មភាពរបស់ខ្លួន នៅទូទាំងប្រទេស។
គ្រោះធម្មជាតិខាងលើ បានសម្លាប់មនុស្ស ចំនួន២១នាក់ ក្នុងនោះមាន៦នាក់ជាកុមារ។ ម៉ែវ សាធី