ព័ត៌មានទាន់ហេតុការណ៍៖

នារីជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តមិនទាន់ដឹងដំណឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖នារីម្នាក់ជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ន នៅមិនទាន់ដឹងដំណឹងនៅឡើយ។
លោក អធិការនគរបាល ស្រុកអូរជ្រៅសែស វិបុល ប្រាប់ថា៖នាងរងគ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា ស្នាក់នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
អធិការនគរបាល ស្រុកអូរជ្រៅ គឺលោកវរសេនីយ៍ទោ សែស វិបុល បានបន្តថា៖ក្រោយពីមានករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច កម្លាំងនគរបាលស្រុកអូរជ្រៅ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំអូរបីជាន់ បានចុះធ្វើការស្រាជ្រាវជុំវិញករណីនេះ ។

នៅមុនពេលកើតហេតុថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ គឺជនរងគ្រោះបានជិៈម៉ូតូជាមួយ ក្មេងម្នាក់ស្រីឈ្មោះលាង សុគន្ធា អាយុ១០ឆ្នាំ យកឡេទៅឲ្យគេនៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលត្រឡប់មកវិញជិតដល់ផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ក្តាប់អត្តសញ្ញាណមិនបាន បើករថយន្តកាម៉ារីពណ៌ខ្មៅ ក្តាប់ស្លាកលេខមិនបាន បានហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ពេលនោះនារីរងគ្រោះនិយាយថាយើងមិនដែលស្គាល់គ្នាផង ហើយជនសង្ស័យម្នាក់បានចុះពីលើរថយន្តចាប់ជនរងគ្រោះដោយនិយាយថាអូនឯងធ្វើបាបចិត្តបងណាស់រួចទាញចូលក្នុងរថយន្តបើកចេញទៅបាត់ ។
លោកអធិការបានបញ្ជាក់ថា៖ឆ្លងតាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់មានសង្សា ហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំភេទប្រុស.នៅភូមិនិមិត្ត១.សង្កាត់និមិត្ត.ក្រុងប៉ោយប៉ែត.នៅថ្ងៃទី២១ខែតុលា២០១៩មកម្លេះនឹងរៀបការនៅថ្ងៃទី៨ខែមេសា២០២០នេះ។ បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គន់ សារៈ រួចហើយក្តីតែសង្សាចាស់ឈ្មោះសៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាតមករកនាង ។ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច នេះ គឺជាករណីនាំពង្រត់ឬក៏ជាករណីរត់តាមសង្សាចាស់ដែលមានឈ្មោះសៀន ភារ័ត្ននោះយ៉ាងណាទេ ព្រោះកំពុងតែស្រាវជ្រាវឲ្យបានច្បាស់លាស់៕ វណ្ណា


ចែករំលែក៖