អាមេរិក៖ ទីបំផុត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19 បន្ទាប់ពីព័ត៌មានជុំវិញពិភពលោក តាមដានពីការធ្វើតេស្តរបស់លោក។
នៅថ្ងៃទី១៥ ខែមីនា នេះ សេតវិមានប្រកាសថា លទ្ធផលធ្វើតេស្តចេញមកហើយ គឺលោក ដូណាល់ ត្រាំ មិនមានផ្ទុក COVID-19 ឡើយ។
បើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ គឺសេតវិមានទើបតែបានបញ្ជាក់ថា លទ្ធផលធ្វើតេស្តរក COVID-19 លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមកហើយគឺ «អវិជ្ជមាន»។
វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley បានចេញសេចក្តីថ្លែងការណ៍ថា៖ លោក ដូណាល់ ត្រាំ សម្រេចចិត្តឲ្យគេធ្វើ តេស្តពិនិត្យរកមើល COVID-19 ហើយនាពេលនេះលទ្ធផលបង្ហាញថា រូបលោកពុំមានផ្ទុកវាឡើយ។ ក្តីព្រួយបារម្ភថា លោក ត្រាំ អាចឆ្លង COVID-19 បានកើតមានឡើង បន្ទាប់ពីបុគ្គលមួយចំនួនដែលធ្លាប់ជួប និងធ្វើប្រាស្រ័យទាក់ទងស្និទ្ធស្នាលជាមួយលោក នៅឯរីសត Mar-a-Lago កាលពីសប្តាហ៍មុន ក្នុងនោះរួមមានទាំងមន្រ្តីប្រេស៊ីលមួយរូបផងដែរ ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុក COVID-19។
មុនក្នុងមន្ទិលសង្ស័យកើតឡើងចំពោះ ត្រាំ អាចផ្ទុក COVID-19 គឺប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ក៏បានថ្លែងថា លោក នឹងពិនិត្យធ្វើតេស្តរកមេរោគនេះ ទីបំផុតលោកបានរួចផុតពីការផ្ទុក COVID-19 ខណៈ វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley បានចេញសេចក្តីថ្លែងការណ៍ថា៖លោក ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19៕ដោយ៖ សិលា