ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកណ្តាលរឹតបន្តឹង៣ចំណុចជាបឋម ដើម្បីសន្តិសុខ បរិស្ថាន សុវត្ថិភាព ចរាចរណ៍

ចែករំលែក៖

ខេត្តកណ្តាល៖ ជាគោលការណ៍សំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើស ការពារបរិស្ថាន លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអៈអាងថា៖ ជាចំបង និងចាំបាច់បឋម ជាគោលការណ៍ គឺខ្ញុំគិតពីសុវត្ថិភាពប្រជាពលរដ្ឋទូទៅ លើការទប់ស្កាត់ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ អត់គោរពច្បាប់ ចរាចរណ៍ ពិសេសការដឹកដ៏សំពីងសំពោង និងបើកបរអត់គោរពច្បាប់ចរាចរណ៍ ។ លោកថា គ្មានទេ វប្បធម៍ការទទួលអន្តរាគមន៍ ចំពោះករណីនេះ។

ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត បានបន្តថា៖ ករណីបនល្បែងសុីសង ជាគោលដៅខ្ញុំ បានចាត់វិធានការរួចហើយ អោយសមត្ថកិច្ចបង្រ្កាប មិនយោគយល់ ដោយសារបនល្បែងជាការផ្តើមអោយមានបទល្មើស ចឹងមិនបណ្តោយអោយកើតបានឡើយ ។ លោកបញ្ជាក់ថា៖ ខ្ញុំទទួលយកការផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដើម្បីបំបាត់បទល្មើសនេះ និងការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសន្យាថា៖ ដើម្បីរក្សា សណ្តាប់ធ្នាប់ បរិស្ថាន តាមសួនច្បារ តាមមាត់ទន្លេ លោកតម្រូវអោយការលក់ដូរ មានរបៀបរៀបរយ ចេះស្រឡាញ់បរិស្ថាន ហាមខ្វៈសណ្តាប់ធ្នាប់ ការចោលសំរាម ឬការរក្សាទុកគ្មានការទទួលខុសត្រូវលើទីសារធារណៈ រួមទាំងការចត មធ្យោបាយ ម៉ូតូ ឡាន រឺម៉ក ជាដើម លើផ្លូវសាធារណៈ ទីផ្សារជាដើម គឺត្រូវតែហាមឃាត់ បើគ្មានសណ្តាប់ធ្នាប់។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានលើកឡើងថា៖ យើងគួរចូលរួមទាំងអស់គ្នា នូវអ្វីចូលរួមចំណែកក្នុងសង្គម មានឆន្ទៈដ៏ល្អ ដើម្បីប្រយោជន៍ជាតិរួមទាំងអស់គ្នា៕សុខខេមរា


ចែករំលែក៖