ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីបង្ការទប់ស្កាត់ Covid-19 សិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការទប់ស្កាត់ Covid-19។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។
ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។
សូមបញ្ជាក់ថា៖ កាលពីម្សិលមិញក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹៈស្ថានសិក្សាទូទៅទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។ តែព្រឹកនេះក្រសួងសម្រេចផ្អាកទូទាំងប្រទស។
សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុងដូចខាងក្រោម៖


ចែករំលែក៖