ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជី​ឈ្មោះ​​សេដ្ឋី​លើ Forbes បង្ហាញ​ពី​​ភាព​ផ្សេង​គ្នា​សម្រាប់​សេដ្ឋី​វៀត​ណាម ខណៈ​នាយក​ប្រតិ​បត្តិ Vietjet ស្ថិត​ក្នុង​ទី​តាំង​ពិសេស​ជាង​គេ

ចែករំលែក៖

មហា​សេដ្ឋីភាគ​ច្រើន​របស់​វៀត​ណាម បាន​ធ្លាក់​ចុះ​នូវ​តម្លៃ​សរុប​នៃ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​​នៅ​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ ប៉ុន្តែ លោក​ស្រីNguyen Thi Phuong Thao ប្រធាន និង​ជា​នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet បាន​ស្ថិត​ក្នុង​ទី​តាំង​ពិសេស​ជាង​គេ​។សេដ្ឋីភាគ​ច្រើន បាន​ធ្លាក់​ចុះ​ លើក​លែង​តែ​មហា​សេដ្ឋី​នី​ម្នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ ទស្ស​នា​វដ្តី​ដ៏ល្បី Forbes បាន​កត់ត្រា​​ការ​ប្រែ​ប្រួល​ទៅ​លើ​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​​៥​នាក់​របស់​ប្រទេស​វៀត​ណាម​។ ជាមួយ​គ្នានេះ មាន​ព័ត៌​មានល្អ​​តែ​មួយ​បានកើត​ឡើង​សម្រាប់​តែ​​មហា​សេដ្ឋី​តែម្នាក់​ប៉ុណ្ណោះ ខណៈ​ដែល​​មហា​សេ​ដ្ឋី​នី​តែម្នាក់​នៅ​បញ្ជី​ឈ្មោះ​នោះ​គឺ​លោកស្រី Nguyen Thi Phuong ក្រោយពី​តម្លៃ​​ទ្រព្យ​សម្បត្តិ​ស​រុប​របស់​លោក​ស្រី បាន​កើន​ឡើង ធៀប​ទៅនឹង​ដំណាក់​កាល​ដូចគ្នា​នេះ កាលពីឆ្នាំមុន​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ផ្សេង​ទៀតនៅលើ​តារាង​បញ្ជី​មហា​សេដ្ឋី​របស់ Forbes បាន​ធ្លាក់​ចុះ​​បន្តិច​។ ទ្រព្យ​សម្បត្តិ​​សរុប​របស់​លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បាន​ស្ថិតក្នុង​ចំនួន​ជា​ទឹក​ប្រាក់​៦,៦​ពាន់​​លាន​ដុល្លារ​អាមេរិក នៅ​​ត្រឹម​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ ពោល​គឺ​ធ្លាក់​ចុះ​ចំនួន​១,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ បើ​ទោះ​បី​​ធ្លាក់​ចុះ​ទ្រព្យ​សម្បតិ្ត​​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​​មហា​សេដ្ឋី​​ទាំង​អស់​​របស់​វៀត​ណាម​ក៏ដោយ ប៉ុន្តែ លោក Vuong នៅ​តែ​​ជា​មហា​សេដ្ឋី​​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​វៀត​ណាម នៅ​លើ​តារាង​ថ្មី​ចុងក្រោយ​​គេ​ដែល​ចេញ​ដោយ​ទស្ស​នា​វដ្តី Forbes ដដែល​​។

ស្រ​បពេល​ជាមួយ​គ្នា​នេះ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក Tran Ba Duong ប្រធានក្រុម​ហ៊ុន​​សា​ជី​វកម្ម Truong Hai Auto បាន​ធ្លាក់​ចុះក្នុង​ទឹក​ប្រាក់​០,២​ពាន់​លាន​ដុល្លារ​អាមេរិក មក​នៅ​​ត្រឹម​ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​សម្បត្តិ​របស់​លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank ក៏​បាន​ធ្លាក់​ចុះ​​​ចំនួន​០,៦​ពាន​លាន​ដុល្លារ​អាមេរិក មក​នៅ​ត្រឹម​ ១,១​ពាន់​លាន​ដុល្លារ​អាមេរិក ផងដែរ​។ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក Nguyen Dang Quang និងក្រុម​គ្រួ​សារ​របស់​លោក ដែល​ជា​ស្ថាប​និក​ក្រុមហ៊ុន Masan Group បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម១​ពាន់​លាន​ដុល្លារ​អាមេរិក

ប៉ុន្តែ បើ​ទោះ​បីមាន​ការ​ធ្លាក់​ចុះ​​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្រព្យ​សម្បត្តិ​សរុប​របស់លោក​ស្រី Nguyen Thi Phuong Thao បាន​កើន​​ក្នុង​ទឹក​ប្រាក់​ ០,២​ពាន់​លានដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​កើន​ដល់​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​សម្បត្តិ​របស់​លោកស្រី Thaoបាន​កើន​ឡើង បើ​ទោះ​បី​រង​នូវ​ផល​ប៉ះ​ពាល់​ដ៏​ចម្បង​ដោយ​សារ​តែ​ការ​រាត​ត្បាត​របស់​​ជំ​ងឺ​កូវីដ១៩ ដែ​លកើត​មាន​នៅ​​ទីផ្សារ​ភាគ​ហ៊ុន​ពិភពលោក​ក៏ដោយ​។ បើ​ទោះ​បី​លោក​ស្រី Thao ជា​ម្ចាស់​កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ក៏ដោយ ប៉ុន្តែ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋីនី​ដំបូង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​រូបនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រឹងមាំ​។ ការ​ដាក់​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់​ទស្ស​នា​វដ្តី Forbes ក៏ផ្អែក​ទៅលើ​​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ផងដែរ នៅពេល​ដែល​ធ្វើ​ការ​វិភាគ​ទៅលើ​ទ្រព្យ​សម្បត្តិ​សរុប​របស់​បុគ្គល​នីមួយ​ៗ​។

រឿង​រ៉ាវ​ទាក់​ទង​មហា​សេដ្ឋី និង​ទស្ស​ន​វិស័យ​សេដ្ឋ​កិច្ចបើ​យោង​ទៅ​តាម​ទស្ស​នា​វដ្តី Forbes វៀត​ណាម គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​ទាំង​៦​នៅ​តំបន់​អាស៊ាន ដែល​មាន​ឈ្មោះមហា​សេដ្ឋី​ច្រើន​ជាង​គេ​នៅ​លើ​តារាង​បញ្ជី​ទូ​ទាំង​ពិភព​លោក​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា មហា​សេដ្ឋី​មាន​ប្រាក់​រាប់​លាន​ដុល្លារ​​របស់​វៀត​ណាម ស្ថិត​​ក្នុង​​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​៦​ក្នុង​តំបន់​អាស៊ាន បើ​ផ្អែក​ទៅលើទាំង​​បរិ​មាណ និង​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​។ ទ្រព្យ​សម្បត្តិ​សរុប​របស់​មហា​សេដ្ឋី​ទាំង​៥នាក់​របស់​វៀត​ណាម ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​១៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​ក្រឡេកមើល​ប្រទេស​ជិត​ខាង​វិញ ថៃ មាន​មហា​សេដ្ឋី​ចំនួន​៣១​នាក់​ ​ជាមួយនឹង​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៩៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក (ច្រើន​ជាង​វៀតណាម​ជិត​៧ដង)​។ ម៉ា​ឡេ​ស៊ី មាន​មហា​សេដ្ឋី​ចំនួន​១៣​នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​៦១,៦​ពាន់លាន​ដុល្លារ​អាមេរិក ស្រ​បពេល​ដែល​ហ្វីលីពីន មាន​មហា​សេដ្ឋី​១៧​នាក់ ជាមួយ​​នឹង​ទ្រព្យ​សម្បត្តិ​សរុប​ ៤៧,៧​ពាន់​លានដុល្លារ​អាមេរិក​។ ក្នុងនាម​ជា​​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​បំផុត​​ក្នុងពិភពលោក ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​​អង្កេត​ជាច្រើន​ជឿជាក់​ថា វៀត​ណាម នឹង​មាន​មហា​សេដ្ឋី​​​កាន់​តែ​ច្រើន​ក្នុង​ពេល​ឆាប់​ៗ​​។ ការ​កើន​ឡើង​មហាសេដ្ឋី និង​អាជី​វកម្ម​របស់​ពួកគេ បានចូល​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​​នៃ​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​របស់វៀតណាម​៕


ចែករំលែក៖