ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តអាបែនដឹកដីធុនធំ បេីកបុករះរថយន្តអាបែនដឹកដីមួយគ្រឿងកំពុងបត់ឆ្លងផ្លូវនិងបះរថយន្តដឹកទំនិញមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ដែលបង្កឡេីងកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តឬស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅគោលដៅ២៤ម៉ោង ក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងមានរថយន្តម៉ាក ហុីយ៉ានដាយ ដឹកទំនិញធុនធំ បានបេីកមកឈប់នៅចញ្ចេីមផ្លូវដេីម្បីប៉ះកង់ បន្ទាប់មកក៏មានរថយន្តអាបែនដឹកដីធុនធំមួយគ្រឿងទៀត មិនមានស្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីត្បូងមកជេីង ខណ:មកដល់ចំណុចកេីតហេតុក៏បត់ត្រឡប់ក្រោយវិញបានពាក់កណ្ដាលផ្លូវ ។ ពេលនោះស្រាប់តែមានរថយន្តបង្កម៉ាក HiNO ប្រភេទអាបែនដឹកដីធុនធំមួយគ្រឿងទៀត ពាក់ស្លាកលេខ កំពត 3A-0229 បានធ្វេីដំណេីរតាមផ្លូវ៥០ម៉ែត្រទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ហេីយមិនប្រយ័ត្ននិងសង្ស័យចាប់ហ្រ្វាំងមិនសុី ក៏ជ្រុលមកបុករថយន្តអាបែនដែលកំពុងបត់ឆ្លងផ្លូវនិងជ្រុលទៅប៉ះរថយន្តដឹកទំនិញនៅក្បែរចញ្ចេីមផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការ២៤ម៉ោងក្បែរកន្លែងកេីតហេតុ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ







