ភ្នំពេញ៖ ស្របពេលដែលចំនួនអ្នកឆ្លងជំងឺ Covid-19 មានចំនួនកើនឡើងនៅកម្ពុជានោះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ហ៊ុន បរិញ្ញា និងតារាកំប្លែងកញ្ញា វ៉ាន់ នីឡា។ ការប្រកាសរំសាយក្រោយពេលដែលក្តីបារម្ភពីការឆ្លងជំងឺ រួមទាំងការអវត្តមានភ្ញៀវចូលរួម។
តាមគម្រោងតារាកំប្លែងស្រីល្បី វ៉ាន់ នីឡា កូនស្រីច្បង លោកសុវណ្ណ ឫទ្ធី នឹងត្រូវដឹកដៃគូស្នេហ៍នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។តែពេលនេះស្រាប់តែធ្លាយដំណឹងដ៏ជាក់លាក់មកថា តារាកំប្លែងស្រីវ័យក្មេងរូបនេះលើកឡើងថានាងមានការងារច្រើនមមាញឹកក្រុមគ្រួសារទាំងសងខាងសុទ្ធតែរវល់ដកឃ្លាមិនរួច ។ បើរៀបការខែ០៥ នេះមែន ក៏ហៅភ្ញៀវមិនទាន់ដែរ នេះជាហេតុផលទី១។ នាងថាមង្គលការនេះនឹងផ្លាស់ប្ដូរទៅខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែពុំទាន់កំណត់ថ្ងៃជាក់លាក់ឡើយ ដោយរង់ចាំទំនេរដៃបន្ដិចទើបទៅរកគ្រូហោគុណគូបន្ដ។កូនស្រីច្បងតា វ៉ិចទ័រ ថាជុំវិញករណីផ្ទុះនូវវីរុសកូវីដ១៩ ដែលជាមូលហេតុទី២នាំឲ្យ នីឡា សម្រេចពន្យារ និងរំសាយមង្គលការខែឧសភា ខាងមុខ នាងក៏ផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់កុំឲ្យមានការភ័យខ្លាចខ្លាំងពេក គឺត្រូវតែអនុវត្តន៍វិធានការការពាររក្សាសុខភាពតាមការណែនាំរបស់អ្នកជំនាញ និងក្រសួងសុខាភិបាល។
ស្របពេលនៃការរាតត្បាតនៃកូវីដ១នេះ បានធ្វើឲ្យពិធីមង្គលការរបស់តារាចម្រៀងប្រុសហ៊ុន បរិញ្ញា ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២៥ ខែមីនា ខាងមុខ ត្រូវបានពន្យាពេល។ភរិយារបស់លោក ហ៊ុន បរិញ្ញា បានសរសេរសារតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «យើងខ្ញុំទាំងពីរនាក់ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ Covid-19 អាស្រ័យដូចហេតុខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស ។ នាងជូនពរ អោយសុខភាពល្អ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងឲ្យផុតទាំងអស់គ្នានៅជម្ងឺ Covid-19 នេះផងដែរ៕ ដោយ វឌ្ឍនា