ភ្នំពេញ ៖ នៅវេលាម៉ោង ១៨ :០០នាទីល្ងាច ថ្ងៃ ពុធ ១០រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និង ឃាត់រថយន្តធន់ធ្ងន់-ធំ ដែលចេញ-ចូល ក្នុងរាជធានីភ្នំពេញ ខុសម៉ោងចេញ-ចូល នៅចំណុចផ្លូវលេខ ២៧១ កែងស្តុប ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះពិនិត្យ និងឃាត់រថយន្តធន់ធ្ងន់-ធំ ចេញ-ចូល ក្នុងរាជធានីភ្នំពេញ ខុសម៉ោងចេញ-ចូល បានចំនួន ២៤ គ្រឿង ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃា ត់អ្នកបើកបររថយន្តធន់ធ្ងន់ម្នា ក់ដែរជាប់ពាក់ពន្ធ័គ្រឿងញៀនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចា ក់អង្រែលើ ដើម្បីចាត់ការទៅតាមវិធានការច្បាប់។
សូមបញ្ជាក់ផងដែរ រថយន្តធន់ធ្ងន់-ធំ មិនអនុញ្ញាតអោយចេញ-ចូលក្រុង ចាប់ពីម៉ោង ១៨:០០នាទីល្ងាច ដល់ ម៉ោង ២១:០០ នាទីយប់ឡេីយ ៕ដោយ៖ ភារ៉ា ដង្កោ