កូវីដ-១៩ ពិតជាសហាវមែន សូម្បីតែក្រុមភេរវកម្មដែលសហាវហានបំផ្ទុះគ្រាប់បែកអត្តឃាតក៏ខ្លាចកូវីដ-១៩នេះដែរ។ កន្លងមកមេដឹកនាំក្រូមភេរវកម្ម IS បានស្នើក្រុមរបស់ខ្លួនប្រុងប្រយ័ត បញ្ចៀសការធ្វើដំណើរទៅកាន់អឺរ៉ុប ក្នុងពេលនេះ។
ចំណេកនៅក្នុងប្រទេសហ្វីលីពីន ដែលមានក្រុមឧទ្ទាម មានទំនាក់ទំណងជិតស្និទជាមួយ ក្រុមភេរវកម្ម IS និងរដ្ឋាភិបាលបានប្រកាសឈប់ ធ្វើសង្គ្រាម ឈប់បាញ់ប្រហារគ្នា ដោយងាក់មកធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩វិញ។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១៨ ខែមីនា បានបញ្ជាក់ថា ប្រធានាធិបតី Rodrigo Duterte បានប្រកាសបទឈប់បាញ់ជាឯកតោភាគីជាមួយទ័ពព្រៃឆ្វេងនិយម។ ការឈប់បាញ់ជាមួយក្រុមឧទ្ទាមទ័ពព្រៃនេះ ក៏ដោយសារតែរដ្ឋាភិបាលហ្វីលីពីនកំពុងតែរងការគំរាមកំហែង ស្ទើរទូទាំងប្រទេស ដោយសារវីរុសកូវីដ១៩។
កាលពីដើមសប្តាហ៍នេះ ហ្វីលីពីនបានប្រកាសសង្គ្រាម រយៈពេល៣០ថ្ងៃ ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ រហូតដល់ប្រកាសកាត់ផ្តាច់ ហាមចលនាប្រជាជន នៅក្នុងដែនកោះ Luzon ជាពិសេស នៅតំបន់ Metro Manila តែម្តង ដើម្បីទប់ស្កាត់វីរុសឆ្លងរាតត្បាត។ អាជ្ញាធរបានដាក់តំបន់នោះឲ្យនៅដោយឡែក រហូតដល់ថ្ងៃទី១២ ខែមេសា។
អ្នកនាំពាក្យ Salvador Panelo ថ្លែងនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានស៊ីនហួ កាលពីថ្ងៃទី១៨ ខែមីនាថា «ដោយមើលឃើញពីការកាត់ផ្តាច់សហគមន៍ Luzon ឲ្យនៅដោយឡែកនោះ ប្រធានាធិបតី Duterte បានប្រកាសជាឯកតោភាគីនូវកិច្ចឈប់បាញ់គ្នាជាមួយភាគីបក្សកុម្មុយនីស្តហ្វីលីពីន និងក្រុមឧទ្ទាម កងទ័ពប្រជាជនថ្មី (NPA) ដែលចាប់ផ្តើមមានប្រសិទ្ធភាព នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី១៥ ខែមេសា» ។
កិច្ចឈប់បាញ់នេះ ជាការបើកផ្លូវដល់មន្ត្រីសុខាភិបាលចល័តខ្លួនទៅកាន់គ្រប់ទីកន្លែង ដើម្បីជួយដល់សហគមន៍ពលរដ្ឋទាំងឡាយដែលប្រឈមនឹងការខ្វះខាតថ្នាំសង្កូវ ជាពិសេស អ្នកដែលត្រូវការថ្នាំពេទ្យជាបន្ទាន់។
គួរបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើង ចំនួន២០២នាក់។ រីឯក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានអះអាងថា ចំនួនអ្នកស្លាប់ ដោយសាររីរុសកូវីដ ១៩ កើនឡើង១៧នាក់។ ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ នៅក្នុងប្រទេសនេះក៏មានអ្នកជំងឺចំនយន៧នាក់បានជាសះស្បើយហើយដែរ។
ពាក់ព័ន្ធនឹងករណីឈប់បាញ់គ្នានេះដែរ ភាគីក្រុមឧទ្ទាមមិនទាន់ឆ្លើយតបបែបណានៅឡើយដែរ។
គួររំឭកថា ក្រុមឧទ្ទាម NPA បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៦៩ ។ ក្រុមនេះក្លាយជាក្រុមឧទ្ទាមដែលមានអាយុកាលវែងបំផុត នៅក្នុងប្រទេសតំបន់អាស៊ី ។ ពួកនេះវាយប្រហារតែនៅតាមទីជនបទ និងវាយប្រហារទ្រង់ទ្រាយតូចជាមួយកម្លាំងយោធារបស់រដ្ឋាភិបាល ៕ ម៉ែវសាធី

A Filipino army trooper helps his comrade wear a protective masks as they arrive to augment police at Valenzuela, metropolitan Manila, Philippines early Sunday March 15, 2020. Thousands of Philippine police, backed by the army and coast guard, have started sealing the densely populated capital from most domestic travelers in one of Southeast Asia’s most drastic containment moves against the coronavirus. For most people, the new coronavirus causes only mild or moderate symptoms. For some, it can cause more severe illness, especially in older adults and people with existing health problems. (AP Photo/Aaron Favila)