ស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បានរាលដាលដល់ទៅ១៧៣ប្រទេសនិងតំបន់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៨៩៣០នាក់ និងឆ្លងដល់មនុស្សជាង ២១៨ ពាន់នាក់ ។ ចំណែកអ្នកព្យាបាលជាសះស្បើយ វិញ មានជាង៨៤ពាននាក់ប៉ុណ្ណោះ ។
នៅតំបន់អឺរ៉ុប មានករណីឆ្លងច្រើនជាងគេ នាពេលបច្ចុប្បន្ន ដោយក្នុងប្រទេសអ៊ីតាលីមានអ្នកឆ្លងដល់ទៅជាង៤ពាន់នាក់ក្នុងមួយថ្ងៃ និងស្លាប់ដល់ទៅ៤៧៥នាក់ ជាតួលេខដ៏ច្រើនបំផុត។ ជាមួយអ្នកឆ្លងនឹងស្លាប់ច្រើនបែបនេះធ្វើឲ្យពលរដ្ឋអ៊ីតាលីបាត់បង់ក្តីសង្ឃឹម ដោយអ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះនៅមានប្រទេសជាច្រើន ទៀត មានអ្នកឆ្លង ជាង១ពាន់នាក់ក្នុងមួយថ្ងៃ មានដូចជាបារំាង អាល្លឺម៉ង់ អេស្បាញ អាមេរិក … និងអ្នកស្លាប់រាប់រយនាក់។ ពលរដ្ឋនេះពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប ក្រៅពីការពារ ហើយបន់ស្រន់ឲ្យព្រះជួយ គឺមិនអាចធ្វើអ្វីបានឡើយ។ វីរុសកូវីដ មាននៅគ្រប់ទីកន្លែង ដោយមិនដឹងថាអ្នកណាឆ្លង ហើយឆ្លងពីអ្នកណា ឬកន្លែងណានោះឡើយ។ តើនេះជាវិនាសកម្មរបស់មនុស្សជាតិ ឬ?
មនុស្សមួយចំនួនបានហៅថានេះជាសង្គ្រាមសាសនា សង្គ្រាមរវាងមនុស្សនិងពពួកបីសាច នៅទីងងិត ហើយផ្លូវដែលយកឈ្នះវានោះគឺ«ផ្លូវក្នុង» មានសមាធិ សូត្រធម៌ជាដើម។ ការលើកឡើងបែបនោះ ក៏សមហេតុផង ដោយការធ្វើសមាធិ មិនអាចប្រមូលផ្តុំគ្នា គឺនៅដាច់ដោយឡែកពីគ្នា កន្លែងមានបរិយាកាសល្អ តាំងចិនកំភ្ញាក់ផ្អើល … ទាំងនោះទើបអាចយកឈ្នះលើកូវីដ-១៩ ។
ស្ថានភាពប្រែប្រួលនៅលើភពផែនដីបានធ្វើឲ្យគេនឹកឃើញដល់ គ្រូទាយដ៏ល្បីល្បាញ់ ពិការភ្នែក ដោយគ្រោះធម្មជាតិ ជនជាតិប៊ុលហ្គារី គឺលោកយាយ Bala Vanga ស្លាប់នៅឆ្នាំ១៩៩៦ ក្នុងជន្មាយុ៨៥ឆ្នាំ ។ មុនពេលស្លាប់លោកយាយបានទាយទុកថា អាចនឹងកើតមានសង្គ្រាមអាវុធនុយក្លេអ៊ែរ និងសង្គ្រាមលោកលើកទី៣ ។ តើការព្យាកររបស់ហោរាពិការភ្នែក ដែលថាអាចនឹងកើតមានសង្គ្រាមអាវុធនុយក្លេអ៊ែរ និងសង្គ្រាមលោកលើកទី៣នោះ ។ ពេលនេះអាចនិយាយបានថាសង្គ្រាមលោកលើកទីបីកំពុងតែកើតឡើង ជាសង្គ្រាមសម្លាប់មនុស្សមិនបង្ហូរឈាម តែទំហុំនៃការខូចខាត ទាំងអាយុជីវិត្តមនុស្សនិងទ្រព្យសប្បត្តិមិនតិចនោះឡើយ។
លោកយាយធ្លាប់ទស្សន៍ទាយពីការលុកលុយរបស់មូស្លីមទៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុប ដោយជម្លោះនឹងចាប់ផ្តើមចេញពីតំបន់អារ៉ាប់ ដែលការទស្សន៍ទាយនេះ វាហាក់បីដូចជាទំនាយពិតពីការវាយប្រហារដោយឧស្ម័នពុល Sarin របស់មេដឹកនាំស៊ីរី លោក បាសា អាលអាសាដ ។ មនុស្សជាច្រើនជឿជាក់ទៅលើពាក្យទស្សន៍ទាយរបស់លោកយាយ ព្រោះពាក្យទំនាយរបស់គាត់សុទ្ធតែកើតឡើងពិតមែន ។
មិនត្រឹមតែប៉ុណ្ណោះ លោកយាយក៏លើកឡើងថា ទ្វីបលោកទាំងមូលនឹងប្រែប្រួលទៅរកភាពទទេសូន្យឈឹង ព្រោះតែសង្គ្រាមនុយក្លេអ៊ែរ ធ្វើអោយមនុស្សជាច្រើននឹងស្លាប់ហើយជំងឺរាតត្បាត នឹងកើតមានដោយសារពុលជាតិគីមី ។
ក្នុងទំនាយរបស់គាត់បានបញ្ជាក់ថា ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក (ដែលសព្វថ្ងៃជាលោក ត្រាំ) នឹងជាអ្នកនាំប្រទេសទៅរកភាពលិចលង់ ។ ដំបូងមនុស្សគ្រប់គ្នានឹងផ្តល់ក្តីសង្ឃឹមទៅលើមនុស្សម្នាក់នោះ ប៉ុន្តែវាជារឿងដែលផ្ទុយស្រឡះ ព្រោះគេនឹងនាំប្រទេសខិតទៅរកភាពអន់ថយ ព្រមទាំងបង្កសង្គ្រាមរវាងជើង និងត្បូង ។ ក្នុងនោះគេយល់ថា «ជើង និងត្បូង» នេះប្រហែលលោកយាយចង់សំដៅទៅលើកូរ៉េខាងជើង និងកូរ៉េខាងត្បូងហើយ ។
កាសែត Daily Mail របស់អង់គ្លេសផ្សាយថា ហោរាពិការភ្នែក Vangaបញ្ជាក់ច្បាស់ៗថា សង្គ្រាមអ៊ិស្លាមយ៉ាងធំចាប់កើតពីហេតុការណ៍និទាឃរដូវអារ៉ាប់ ឆ្នាំ២០១០ ។ សង្គ្រាមនោះ ចាប់ផ្តើមកើតនៅប្រទេសស៊ីរី ហើយបញ្ចប់ទៅវិញនៅពេលដែលពួកមូស្លីម បង្កើតបានរដ្ឋអ៊ិស្លាមធំមួយនាឆ្នាំ២០៤៣ ដោយយកទីក្រុងរ៉ូម ជាចំណុចកណ្តាល ។ ដល់ពេលនោះ ទ្វីបអឺរ៉ុប ត្រូវបញ្ចប់វត្តមានរបស់ខ្លួន ហើយស្ថិតក្នុងសភាពល្វឹងល្វើយ ដីធ្លីក្លាយជាវាលរហោស្ថាន ហាក់ដូចគ្មានជីវិតរស់នៅ ។
ការព្យាករដ៏គួរឱ្យខ្លាចរបស់យាយហោរា Vanga ពេលនេះ មានមនុស្សមួយចំនួននៅអឺរ៉ុប ចាប់ផ្តើមញាក់សាច់ ស្រមៃថាប្រទេសជាច្រើនលើពិភពលោក ពិបាកគេចផុតភេរវកម្មរបស់ពួក ISIS ព្រោះឃើញពួក ISIS ពង្រីកការកាន់កាប់របស់ខ្លួនសឹងរាល់ថ្ងៃ ។ ឥទ្ធិពលរបស់ពួកនោះ នាំឱ្យមានមនុស្សជាច្រើនទៅចូលរួមជាមួយពួកគេហូរហែ ។ ថ្មីៗនេះ ISIS កាន់កាប់បានក្រុង Sirte ក្នុងទឹកដីលីប៊ីទៀត ដែលក្រុងមួយនេះ បែរទៅរកសមុទ្រមេឌីទែរ៉ាណេ ហើយពួកគេពង្រឹងអំណាចរបស់ខ្លួន តាមរយៈការសម្លាប់ចំណាប់ខ្មាំងជាចំហ។ ទន្ទឹមនឹងការកាន់កាប់បានក្រុង Sirte នៅលីប៊ី ពួក ISIS ក៏កាន់កាប់បានថែមទៀតដែនដីនៅស៊ីរី ទោះបីសម្ព័ន្ធមិត្តអឺរ៉ុបចោមរោមទម្លាក់គ្រាប់បែក យ៉ាងណាក៏ដោយ ។ ដូច្នេះ បើការព្យាកររបស់លោកយាយហោរាពិការភ្នែក Vanga ក្លាយជាការពិតមែន បានសេចក្តីថា មនុស្សជាតិជួបគ្រោះមហន្តរាយធ្ងន់រកស្មានមិនដល់ ។
លោកយាយ Vanga កាលពីក្មេងមានជីវភាពធម្មតារហូតដល់អាយុ១២ឆ្នាំ គាត់ពិការភ្នែក ដោយសារគ្រោះថ្នាក់ពេលមានព្យុះខ្លាំងមួយ ។ បន្ទាប់ពីខូចភ្នែកទាំងពីរ ស្រាប់តែគាត់មានសមត្ថភាពពិសេស អាចឃើញព្រឹត្តិការណ៍ធំៗគ្រប់យ៉ាងនាពេលអនាគត ។ សមត្ថភាពអស្ចារ្យ និងការព្យាកររបស់គាត់ នាពេលកន្លងមក ធ្វើឱ្យមនុស្សជាច្រើនច្រហមាត់ ព្រោះត្រូវចំៗពេក ។ អ្នកមានទ្រព្យធន អ្នកល្បីល្បាញ រហូតដល់អ្នកនយោបាយ ទៅរកគាត់ហូរហែ ។
តទៅនេះជាព្រឹត្តិការណ៍ ធំៗគួរឱ្យចាប់អារម្មណ៍ ដែលលោកយាយហោរាពិការភ្នែកទាំងសងខាងរូបនេះ បានព្យាករទុក ៖
នៅឆ្នាំ២០១៦ ៖ ពួកមូស្លីមលុកលុយទ្វីបអឺរ៉ុប ។
នៅឆ្នាំ២០២៣ ៖ គន្លងផ្លូវរបស់ផែនដីផ្លាស់ប្តូរ ។
នៅឆ្នាំ២០២៨ ៖ មនុស្សលោកនឹងអាចទៅដល់ភពសុក្រ ក្នុងបំណងស្វែងរកប្រភពថាមពលថ្មី ។
នៅឆ្នាំ២០៣៣ ៖ ទឹកសមុទ្រជន់ឡើងខ្ពស់ ដោយសារទឹកកកនៅប៉ូលខាងជើងរលាយខ្លាំង ។
នៅឆ្នាំ២១៧០ ៖ គ្រោះរាំងស្ងួតធ្ងន់កើតឡើងទូទាំងពិភពលោក ។
នៅឆ្នាំ៣៧៩៧ ៖ អវសាននៃភពផែនដី ប៉ុន្តែមនុស្សលោកអាចធ្វើបម្លាស់ទី គេចទៅរស់នៅប្រព័ន្ធភពផ្សេងបាន ៕ ម៉ែវ សាធី