ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ទទួលបានឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីចិនចំនួន ៣,០០០ឈុត

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល ធ្វើពិធីប្រគល់ជូន ឧបករណ៍ពិនិត្យរកមេរោគ COVID-19 ចំនួន ៣,០០០ឈុត មកពីប្រទេសចិន ដល់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា៖ ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល កម្ពុជា ផ្លល់តាមរយៈក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពេលទទួលឧបករណ៍ទាំងនោះថា ឧបករណ៍នេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (COVID-19)។
លោកបន្តថា៖ ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់ជូនលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីឱ្យមកក្រសួងសុខាភិបាល ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។

ឧបករណ៍ទាំងនេះ ចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ឧបករណ៍ពិនិត្យរកមេរោគ COVID-19 ចំនួន ៣,០០០ឈុត មកពីប្រទេសចិន ជាបំណងប្រាថ្នាចង់បានរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រជាពលរដ្ឋកម្ពុជា ប្រយោជន៍ទប់ស្កាត់ការរាតត្បាតឆ្លងជំងឺ COVID-19 ដើម្បីសុខមាលភាពប្រជាពលដ្ឋទូទៅ៕ ដោយ៖ សិ លា


ចែករំលែក៖