ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់របួស ខណៈពេលកំពុងបំពេញការងារ បង្រ្កាបបុរសជនជាតិចិនកាន់កាប់អាវុធខុសច្បាប់ បានសម្រាកព្យាបាលជម្ងឺនោះត្រូវបាន លោក យិន សាន អធិការនគរបាលខណ្ឌចំការមន នាំយកថវិកា និងអោយកម្លាំងចុះសួរសុខទុក្ខ។
លោក មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមន តំណាងលោក យិន សានអធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោក អ៊ុន ឡុច មន្រ្តីនគរបាលរដ្ឋបាលទន្លេបាសាក់ដែលរបួសជើងខាងស្ដាំបែកប្រអប់ជើងពេលបង្រ្កាបបុរសជនជាតិចិនដែលប្រើប្រាស់អាវុធខុសច្បាប់និងមានថវិការចំនួន១លានរៀល និងមី៣កេស ទឹកគោ៣យួ ទឹកសុទ្ធចំនួន១កេសនិងផ្ដាំផ្ញើរ អោយគាត់ខិតខំព្យាបាលថែទាំជំងឺអោយជាសះស្បើយ ចាំទៅបំពេញភារកិច្ចវិញ ។
សូមរម្លឹកថា៖ កាលវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០នៅចំណុចផ្សារចិន អាគារដឹព្រីដ តាមផ្លូវ៧៨ ស្ថិត១៤ ក្រុម៧៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ សមត្ថកិច្ចបាន
ឃាត់ជនសង្ស័យឈ្មោះ XIE YENG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅ ផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរមេការរោងចក្រ គ្មានកាន់លិខិតឆ្លងដែន ។
ក្រោយខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាងដកហូតមាន កាំភ្លេីងខ្លី០១ដេីម ម៉ាកK54 ពណ៌ខ្មៅ បង់01 គ្រាប់04គ្រាប់រួមនិងឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយកំប្លេរ។ មុនកើតហេតុកម្លាំងនគរបាលទទួលព័ត៌មានពីប្រជាពលរដ្ឋសង្ស័យជនជាតិចិនខាងលើ មានអាវុធខ្លីក្រោយមកក៏កម្លាំងនគរបាលព្រហ្មទណ្ឌសហការនគរបាលប៉ុស្តិ៍ក៏ចុះទៅឃាត់បុរសជនសង្ស័យនៅអាគារកើតហេតុខាងលើ បណ្តាលអោយផ្ទុៈអាវុធត្រូវសមត្ថកិច្ចរងរបួស សម្រាកព្យាបាលដល់សព្វថ្ងៃ៕ដោយ៖ ស រស្មី