សៀមរាប៖ ផ្ទះប្រជាពលរដ្នមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់កាលពី វេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តទៀតថាអគ្គិភ័យខាងលើនេះបណ្តាលអោយរងការខូចខាត:ផ្ទះទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ១ខ្នងដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ប្រាក់ដុល្លារចំនួន៣០០ ដុល្លារ និងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង។
កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហើយរលត់ទៅវិញនៅវេលាម៉ោង០៩និង៣០នាទី។
មូលហេតុ: បណ្តាលមកពីម្ចាស់ផ្ទះដុតភ្លើងដាំបាយ ទុកចោលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទើបបណ្តាលឲ្យកើតអគ្គិភ័យនេះឡើងតែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ប៊ុនរិទ្ធី