ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ កំពុងញុះញង់ ឲ្យពិភពលោកទាំងមូលស្អប់ចិន

ចែករំលែក៖

អាមេរិក៖ ចេតនាញុះញុងពិភពលោកទាំងមូលឲ្យស្អប់ចិន របស់លោកលោកត្រាំ បានបង្ហាញយ៉ាងច្បាស់ ដោយលោកបានចោទប្រកាន់ម្តងហើយម្តងទៀត ដល់ចិនថាជាអ្នកបង្កឲ្យពិភពលោក ជួបទុក្ខលំបាក ។ កន្លងមក លោកត្រាំ ហៅកូវីដ-១៩ ថាជាវីរុសចិន។ នៅពេលនេះ លោកត្រាំថាចិនលាក់បាំងកូវីដ-១៩ ធ្វើឲ្យពិភពលោករងទុក្ខ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ៖ សកម្មភាពខាងលើរបស់អាមេរិក គឺក្នុងគោលដៅប្រើប្រាស់ កូវីដ-១៩ ដើម្បីយកឈ្នះនយោបាយការបរទេស ទៅលើប្រទេសចិនតែប៉ុណ្ណោះ ដោយចិនមានទំនាក់ទំនងល្អជាងអាមេរិកនៅលើពិភពលោកទាំងមូល ។
កន្លងមកលោកត្រាំហៅ កូវីដ-១៩» ជា «វីរុសចិន» ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ក្នុងនោះមានទាំងអង្គការសុខភាពពិភពលោក ផងដែរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក ត្រាំ នៅបន្តសកម្មភាពប្រឆាំងនឹងចិន ដោយទម្លាក់កំហុសទាំងស្រុងទៅលើប្រទេសចិន ។ ប្រធានាធិបតីអាមរិក បានចោទចិន ពីការរីករាលដាល នៃកូវីដ-១៩ នៅលើពិភពលោក។
លោក ត្រាំ ថ្លែងនៅក្នុងសន្និសីទកាសែត នៅឯសេតវិមានថា «ពិភពលោកកំពុងតែរងគ្រោះដោយសារតែអ្វីដែលពួកគេ(ចិន)បានធ្វើ។ លោកត្រាំបានចោទប្រកាន់ចិនតែម្តងថា ចិនបានលាក់បាំងវីរុសនេះ តាំងពីដំណាក់កាលដំបូង។
លោក ត្រាំ បានបញ្ជាក់ថា «ប្រសិនបើយើងដឹងមុនពីវីរុសនេះ យើងអាចរារាំងវាបាន តាំងពីការផ្ទុះឡើង នាថ្ងៃដំបូង នៅប្រទេសចិន» មកម៉្លេះ។
កន្លងមក ចិនបានថ្កោលទោសទាហានអាមេរិកថា ជាអ្នកនាំវីរុសកូវីដ-១៩ ទៅសាយភាយ នៅក្នុងប្រទេសចិន ដើម្បីបំផ្លាញសេដ្ឋកិច្ច និងការរីកលូតលាស់របស់ចិន។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ៖អាមេរិកខឹងសម្បាយ៉ាងខ្លាំង ខណៈវីរុសនេះ មិនបានបំផ្លាញចិន បែរជាបំផ្លាញប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទៅវិញ ក្នុងនោះមានប្រទេសតំបន់អឺរ៉ុប និងបណ្ដាប្រទេសដទៃ។ កាលពីថ្ងៃទី១៩ ខែមីនា ចិនបានប្រកាសថា នៅក្នុងប្រទេសចិនមិនមានករណីឆ្លងថ្មីទៀតឡើយ។ ដោយឡែកនៅអាមេរិកវិញ មានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងជាបន្តបន្ទាប់។ កត្ដាទាំងនេះជាផលលំបាករបស់អាមេរិក។ បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជិត១៤០០០ពាន់ និងមានអ្នកស្លាប់ជាង២០០នាក់៕ ម៉ែវ សាធី


ចែករំលែក៖