ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចម៉ូតូរបស់គេ តែមិនបានសម្រេចម្ចាស់ទាន់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតែមិនបានសម្រេចម្ចាស់ទាន់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។
ហេតុការនេះបានកើតឡើងកាលពី វេលាម៉ោ១៧ និង៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្ទះលេខD២១ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នគរបាលមូលដ្ឋានបានអោយដឹងថា៖ ជនសង្ស័យមាន ឈ្មោះ ធី វិឆៃ ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ តាំង វ៉ៃ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅលេខD២១ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតជនរងគ្រោះបានទុកម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៍ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1HF-2256 នៅមុខផ្ទះស្រាប់តែលេចមុខជនសង្ស័យខាងលើបានដើរមកហើយធ្វើសកម្មភាពលួចអូសចេញតែម្ចាស់បានឮសម្លេងក៍ចេញមកឃើញក៍ស្រែកថាចិរៗនឹងនាំគ្នាចាប់បានភ្លាមៗយកមកប្រគាល់អោយសមត្ថកិច្ចតែម្តង។
សម្ភារៈបាត់បង់ គ្មាន ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៍ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1HF-2256 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ចន្ទលីហ្សា


ចែករំលែក៖