អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ប្រកាសច្បាប់តឹងតែងបំផុត នៅយប់ថ្ងៃទី១៩ ខែមីនា ដោយហាមប្រាមពលរដ្ឋ ជាង ៤០លាននាក់នៅក្នុងរដ្ឋនេះមិនត្រូវចេញពីផ្ទះឡើយ លើកលែងតែករណីពិសេស ចាំបាច់បំផុត ក្នុងពេល កូវីដ-១៩ កំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនោះ។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស កូវីដ ១៩ ។ រដ្ឋមួយនេះ មានប្រជាជនរស់នៅប្រហែល២៥លាននាក់ ។
ប្រភពបានបញ្ជាក់ថា អភិបាលរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍បានចេញលិខិតណែនាំនៅទូទាំងរដ្ឋ ពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យចេញពីលំនៅឋានឡើយ លើកលែងតែក្នុងករណីចាំបាច់បំផុត អំឡុងពេលដែលជំងឺកំពុងឆ្លងរាតត្បាតនេះ ។
អភិបាលរដ្ឋ Gavin Newsom បានថ្លែងថា ការប៉ាន់ស្មានឃើញថា ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងមូល, ៥៦ភាគរយ អាចនឹងពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលប្រហែល៨សប្តាហ៍ខាងមុខទៀតនេះ ។ ជាមួយគ្នានេះផងដែរ តម្រូវឲ្យមានគ្រែនៅក្នុងមន្ទីរពេទ្យជិត ២០ ០០០ទៀត ថែមពីលើគ្រែមន្ទីរពេទ្យដែលមានសព្វថ្ងៃនៅក្នុងរដ្ឋមួយនេះ ។
យោងតាមការបញ្ជាក់របស់អភិបាលរដ្ឋ Newsom កាលពីថ្ងៃព្រហស្បតិ៍ បានស្នើប្រធានាធិបតីដូណាល់ ត្រាំ បញ្ជូននាវាពេទ្យកងកម្លាំងជើងទឹកអាមេរិកទៅកាន់កំពង់ផែ ឡូស អេនចឺឡេស «ភ្លាមៗ» ខណៈដែលនៅទីនោះ មានការរំពឹងថា ចំនួនអ្នកផ្ទុកវីរុសកូរ៉ូណា មានការកើនឡើងយ៉ាងឆាប់រហ័ស ។
លោកបញ្ជាក់ថា នៅទីក្រុង ឡូស អេនចឺឡេស ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេស ទំនងជារងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ ១៩ នៅអំឡុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
លិខិតដោយឡែកមួយផ្សេងទៀតផ្ញើទៅកាន់ប្រធានរដ្ឋសភាអាមេរិក អភិបាលរដ្ឋ Gavin Newson បានស្នើមូលនិធិសហព័ន្ធបន្ថែម សម្រាប់ចំណាយធានារ៉ាប់រងដល់ជនអត់ការងារធ្វើ និងកម្មវិធីបណ្តាញសុវត្ថិភាពសង្គម និងជួយដល់សេដ្ឋកិច្ចពាណិជ្ជកម្មធុនតូច, សាលារៀន ក៏ដូចសាកលវិទ្យាល័យជាដើម ។
តួលេខចុងក្រោយស្តីពីអ្នកជំងឺនៅលើទឹកដីសហរដ្ឋអាមេរិករបស់គេហទំព័រ wikipediaអះអាងថា មានអ្នកឆ្លងសរុប ១៤ ៣២១នាក់, បាត់បង់ជីវិត ២១៨នាក់ និងចាកចេញពីមន្ទីរពេទ្យ១២១នាក់ផងដែរ ៕ម៉ែវសាធី

Los Angeles Mayor Eric Garcetti speaks during a Los Angeles County Health Department press conference on the novel coronavirus, (COVID-19)on March 4, 2020 in Los Angeles, California. – Stressing that they were acting out of “an abundance of caution” Los Angeles County officials today declared a state of emergency for the novel coronavirus, as six new cases of the disease were revealed in the county in the last 48 hours. (Photo by Robyn Beck / AFP)