មេដឹកនាំសាសនា ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនៅក្នុងឆាកនយោបាយអុីរ៉ង់លោក អាលី ខាមឺនាយ បានដាក់សំនួរសួថា អាមេរិកកំពុងតែប្រឈមកង្វះសម្ភារ បរិក្ខាពេទ្យ ក្នុងពេលអ្នកឆ្លងកូវីដ-១៩នៅអាមេរិក កាន់តែកើនឡើង តែហេតុអ្វីបានជាអាមេរិកចង់ជួយដល់អុីរ៉ង់ និង កូរ៉េខាងជើង។ ចុះចំណែកអឺរ៉ុបដែលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក ហេតុអ្វីបានមិនស្នើរទៅជួយ?
មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ នៅថ្ងៃទី២២ខែមីនានេះបានបដិសេធជំនួយពីអាមេរិក គ្រប់រូបភាព ដោយលោកបញ្ចាក់ថា អាមេរិកមានគម្រោងអ្វី ឬប្រើថ្នាំដើម្បី បំផ្លាញពលរដ្ឋអីរ៉ង់។ អាមេរិក អាចប្រើប្រាស់ អុីរ៉ង់ដើម្បីសាកល្បងថ្នាំ ឬប្រើថ្នាំធ្វើឲ្យអ្នកជំងឺអុីរ៉ង់ កាន់តែធ្ងន់ទៅៗ។ លោកបន្តទៀតថាពិតជារឿងចម្លែក ដែលអាមេរិកធ្វើបែបនេះ។
ជាមួយគ្នានោះដែរ លោកត្រាំបានសរសេរលិខិតដោយផ្ទាល់ផ្ញើទៅកាន់មេដឹកនាំ គីមជុងអ៊ុន ដោយបង្ហាញពីគោលបំណងផ្សះផ្សាទំនាក់ទំនង ហើយជួយដល់កូរ៉េខាងជើង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
មេដឹកនាំ គីម ជុងអ៊ុនក៏បានតបតវិញ ដោយអរគុណដល់ទំនាក់ទំនងបុគ្គលយ៉ាងល្អ ប៉ុន្តែពេលនេះ គឺលឿនពេកដើម្បីពិភាក្សាពីទំនាក់ទំនងអាមេរិក កូរ៉េខាងជើង។ កូរ៉េខាងជើង មិនមានព័ត៌មានពាក់ព័ន្ធនិងការឆ្លងរាលដាលនៃកូវីដ-១៩នោះឡើយ។ កូរ៉េខាងជើង បានទប់ស្កាត់យ៉ាងល្អតាំងពីដើមមក ដោយដាក់មនុស្សរាប់ម៉ឺននាក់ឲ្យនៅដាច់ដោយឡែក ក្រោយមានការមន្ទិលសង្ស័យ។ កូរ៉េខាងជើង មិនត្រូវការជំនួយពីអាមេរិក ក្នុងការទប់ស្កាត់កូវីដ-១៩នោះឡើយ៕