ព័ត៌មានទាន់ហេតុការណ៍៖

លីកបាល់ទាត់នៅប៊ែលឡារូសបន្តប្រកួតទោះបីផ្ទុះវីរុសកូរ៉ូណាទូទាំងអឺរ៉ុប

ចែករំលែក៖

លីកកំពូលបាល់ទាត់ប្រទេសប៊ែលឡារូស (Belarus Premier League) បាន​បើក​រដូវកាលថ្មីដោយ​ប្រកួត​បាន​២គូ​ហើយ បើទោះបីប្រទេសនៅអឺរ៉ុបភាគច្រើនកំពុងព្រួយបារម្ភ និងមានកីឡាករ មួយចំនួន​បានឆ្លងវីរុសកូរ៉ូណាក៏ដោយ។
ប្រធាន​សហព័ន្ធបាល់ទាត់ប៊ែលឡារូស លោក Vladimir Bazanov បានបញ្ជាក់​ថា ទោះជាប្រទេសផ្សេងៗបាន​ផ្អាក ឬលើកពេលក៏ដោយ ប៉ុន្តែគ្មានហេតុផលអ្វីដែល​ប្រទេស​របស់​លោកត្រូវ​ផ្អាកដែរនោះទេ។
នៅក្នុងការប្រកួតលីកកំពូលប្រទេសមួយនេះក៏​បាន​បើក​ឲ្យ​មាន​អ្នកគាំទ្រចូល​ទស្សនា​ផ្ទាល់​ផង​ដែរ ដោយមិនក្រែង​រអាខ្លាច​ជំងឺកូវីដ-១៩ បន្តិចណាឡើយ បើ​ទោះបីជា​នៅ​ក្នុង​ប្រទេសនោះ​កើត​មាន​ករណី​ឆ្លង៥១នាក់​មក​ហើយ​ក៏​ដោយ។
អំឡុងពេល​វីរុស​ COVID-19 វាយលុក​យ៉ាងខ្លាំងក្លា​ លីកកំពូលធំៗនៅអឺរ៉ុបដូចជា Premier League, Serie A , La Liga, Bundesliga និង Ligue 1 ត្រូវបាន ផ្អាក ខណៈដែលពានធំប្រចាំទ្វីបអឺរ៉ុប Euro 2020 និងពានរង្វាន់ប្រចាំទ្វីបអាមេរិកឡាទីន Copa America 2020 ត្រូវបានប្រកាសពន្យារ​ពេល​​ការ​ប្រកួត​ដល់ឆ្នាំ២០២១ ៕ដោយ៖ ភារៈ


ចែករំលែក៖