ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបុករះសួនចែកទ្រូងផ្លូវដាច់កង់ក្រោយទាំងពីររងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះរេចង្កូតទៅបុករះសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យដាច់កង់រថយន្តខាងក្រោយទាំងពីរចេញពីតួនិងជាច្រើនជុំខូចខាតស្ទើរទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខសកលវិទ្យាល័យកម្ពុជា តាមបណ្ដោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដែរដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងរដ្ឋម្នាក់ទៀតបើករថយន្តកូរ៉ូឡាពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-4822ធ្វើដំណើរទិសដៅពីត្បូងទៅជើងទៅក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបានរេចង្កូតទៅខាងឆ្វេងដៃបុករះឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់ចុងក្រោយខាងឆ្វេងខាងរថយន្តមិនទាន់អស់ល្បឿនបានបន្តដំណើរមកមុខស្អាតជាង 200 ម៉ែត្រទៅបោកនិងសួនចែកទ្រូងផ្លូវម៉ូតូទៀតវិលជាច្រើនជុំនឹងដាច់កង់ក្រោយបើខាងទៀតរថយន្តខូចខាតយ៉ាងដំណុំទៅមុខលែងរួច។ភ្លាមៗនោះអ្នកបើកបរនិងអ្នករួមដំណើរបានចេញពីរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ចំណែកសួនចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​

ចែករំលែក៖