ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហ្វតរ៉េនជ័ រមួយគ្រឿងជ្រុលទៅបុកមុខបញ្ឆិតមុ ខតូយូតាព្រូសត្រង់ចំណុចស្តុបបែ កជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ា ងដំណំ ភាគីទាំងសងខាងប្រកែកគ្នាយកត្រូ វរៀងខ្លួនថាបើកបរចរាចរណ៍ភ្លើងខៀ វដូចគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង១២ និង ៤០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចស្តុបបែកជាបួនតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១០៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបា នឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតរ៉េនជ័រមួ យគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេ ញ2BA-6811ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងខា ងលើស្តុបបែកជាបួនកែងនឹងផ្លូវ ១០៦ ជ្រុលទៅបុករថយន្ត តូយូតាព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2BA- 3465បើកបរ ដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៦ ទិសដៅពីកើតទៅលិចបុកបញ្ឆិតផ្នែ កខាងមុខខាងស្ដាំពេញទំហឹងបណ្ដា លឲ្យធ្លាក់កាងរថយន្តមកក្រោមរងកា រខូចខាតយ៉ាងដំណំចំណែក រថយន្តហ្វតខូចខាតចំហៀងខាងឆ្វេ ងបន្តិចបន្តួចបន្ទាប់មកភាគីទាំ ងសងខាងប្រកែកគ្នាយកត្រូវរៀងរៀ ងខ្លួនដោយបានប្រាប់ថាបើកបរចរា ចរណ៍ភ្លើងខៀវដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់នឹងបានសួរនាំភាគីទាំ ងសងខាងដោយភាគីទាំងពីរឆ្លើយយកត្រូវរៀងៗខ្លួនទើបសមត្ថកិច្ចមូលដ្ឋានសម្រេចចិត្តទំនាក់ទំនងទៅសមត្ ថកិច្ចជំនាញចុះមកធ្វើការវាស់វែ ងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំ ដោះស្រាយគ្នានៅពេលក្រោយ៕សុខាសែ នជ័យ