ខេត្ដឧត្តរមានជ័យ ៖ យុវជនម្នាក់ ខឹងបងស្រី ស្ដីបន្ទោស មិនឲ្យលេងទូរសព្ទ សម្រេចចិត្តចងកបញ្ចប់ជីវិត នៅចំណុចក្នុងព្រៃវាលស្រែ ខាងកើតភូមិចម្ងាយប្រហែល៣០០ ម៉ែត្រ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ថេង សុជី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកខ្សែភ្លើងចងកសម្លាប់ខ្លួនឯងព្យួរនឹងដើមធ្នង់ កម្ពស់៣,៧០ ម៉ែត្រ បណ្តាលឲ្យស្លាប់ ដោយមូលហេតុ ខឹងនឹងបងស្រីស្តីបន្ទោស មិនឲ្យលេងទូរសព្ទ ។
ករណីនេះ បន្ទាប់ពីទទួលបានព័ត៌មាន អធិការនគរបាលស្រុកអន្លង់វែង បានចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យនៅកន្លែងកើតហេតុ
បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សពជូនទៅក្រុមគ្រួ